អន្ទិតម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៏នៃស្នងការដ្ឋានគរបាលខេត្តព្រះវិហារចុះឃាត់ខ្លួនក្រោយមានរឿងអាស្រូវជាមួយនារីម្នាក់

ព្រះវិហារៈ អន្ទិតល្មោភកាមម្នាក់ក្រោយពេលព្រះមេគុណស្រុកសង្គមថ្មីចាប់ផ្សឹកបានចំនួន២ថ្ងៃត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចុះឃាត់ខ្លួន ក្រោមកិច្ចសម្របសម្រួលរបស់លោកវុធ សាវីព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារបញ្ជូនមកកាន់សាលាដំបូងខេត្តព្រះវិហារ។

ការចុះឃាត់ខ្លួនអន្ទិតល្មោភកាមពី កម្លាំងសមត្ថកិច្ចខាងលើនេះគឺបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ខែកុម្ភះឆ្នាំ២០២២ បើតាមការបញ្ជាក់ពីលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យអមសាលាដំបូងខេត្តព្រះវិហារបានអោយ ដឹងនៅល្ងាចថ្ងៃទី៣ខែកុម្ភះឆ្នាំ២០២២ថាអន្ទិតល្មោភកាមជាជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារក្រោមកិច្ចសម្របសម្រួលដោយលោកផ្ទាល់

ជនស័ង្សយខាងលើមានឈ្មោះយុន សុខេត ភេទប្រុស អាយុ២២ឆ្នាំមុខរបបួសជាសង្ស បច្ចុប្បន្នស្នាក់នៅភូមិតាសែងខាងជើង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោកព្រះរាជអាជ្ញារងបានបញ្ជាក់បន្ថែមទៀតថាក្នុងការចុះឃាត់ខ្លួនទៅលើអន្ទិតដែលជាជនសង្ស័យខាងលើគឺជាប់ពាក់ពន្វ័និងករណីរំលោភសេពសន្ថវះជាមួយនឹងនារីដែលជាជនរងគ្រោះក្នុងនាមជាសង្ឃរហូតធ្វើឲ្យស្ត្រីដែលជាជនរងគ្រោះខាងលើមានផ្ទៃពោះចំនួន៧ខែ។

ក្រោយបែកធ្លាយរឿងរ៉ាវដ៏ស្មោគ្រោគពីសំណាក់អន្ទិតនេះក៏បានលិចឮដឹងដល់ក្រុមគ្រួសារនារីដែលជាជនរងគ្រោះក៏ដូចព្រះមេគុណស្រុកសង្គមថ្មីភ្លាមនោះទើបព្រះមេគុណស្រុកសង្គមថ្មីចាប់ផ្សឹកដោយមិនទុកអោយអន្ទិតល្មោភកាមខាងលើនេះបំផ្លិចបំផ្លាញប្រពៃណីសាសនាបន្តទៅទៀតនោះឡើយ។

គួរបញ្ជាក់ផងដែរថាក្រោយតំណាងអយ្យការធ្វើការសួរនាំនឹងស្តាប់ចម្លើយសារភាពរបស់អន្ទិតដែលជាជនសង្ស័យខាងលើលោកវុធ សាវីព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារសម្រេចធ្វើការចោទប្រកាន់តាមបញ្ញាតិ្តលេខ៤២នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស នឹងអំពើធ្វើអាជីវកម្មផ្លូវភេទនឹងបានចាត់កាបន្តតាមនិតិវិធីនៃច្បាប់នឹងសម្រេចឃុំខ្លួនអន្ទិតល្មោភកាមជាបណ្តោះអាសន្នផងដែរ។SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *