អភិបាល ខេត្ត កំពង់ចាម ចុះ ពិនិត្យ ស្ពាន ឫស្សី កោះ ប៉ែន ខណៈភ្ញៀវទេសចរណ៍ដេីរលេងកម្សាន្ត ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន សរុបជិត៤ពាន់នាក់

កំពង់ចាម : លោក  អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  អមដំណើរដោយ អភិបាលរងខេត្ត  និងមន្ត្រីពាក់ពន្ធ័  នារសៀល ថ្ងៃ ទី ២ ខែមករា  ឆ្នាំ ២០២២ នេះ  បានអញ្ជើញចុះពិនិត្យស្ពានឬស្សី កោះប៉ែន ដែល មានភ្ញៀវ ទេសចរណ៍ ដេីរលេង កម្សាន្ត  នៅ រមណីយដ្ឋាន ធម្មជាតិ ឆ្នេរខ្សាច់កោះប៉ែន  ក្នុង ឱកាសបុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណីចិន  សរុប  ៣៩៨៧នាក់  ខណៈ ភ្ញៀវ ទេសចរណ៍ ដេីរលេង កម្សាន្ត នៅ រមណីយដ្ឋាន នានា ក្នុង ខេត្ត កំពង់ចាម  សរុប ចំនួន  ១៧,១៨៥នាក់  និង ភ្ញៀវ ទេសចរណ៍ បរទេស ប្រមាណ ជា ៥០នាក់  ។

បេីតាម របាយការណ៍ របស់ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា  ក្នុង ឱកាសបុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណីចិន  រយៈពេល ៣ថ្ងៃ  គឺ ចាប់ ពី ថ្ងៃទី ៣១  ខែមករា  ដល់ ថ្ងៃទី ២  ខែកុម្ភៈ  ឆ្នាំ ២០២២ នេះ  សម្រាប់ រមណីយដ្ឋាន  និង កន្លែង កម្សាន្ត នានា  ក្នុង ខេត្ត កំពង់ចាម  មាន ភ្ញៀវ ទេសចរណ៍ ដេីរលេង កម្សាន្ត  សរុប ចំនួន   ១៧,១៨៥នាក់  ខណៈ ភ្ញៀវ ភ្ញៀវ ទេសចរណ៍ ដេីរលេង កម្សាន្ត ក្នុង ក្រុងកំពង់ចាម  ប្រមាណ ជា ៦,៩២៤នាក់  និងរមណីយដ្ឋាន ធម្មជាតិ ឆ្នេរខ្សាច់ កោះប៉ែន  ៣,៩៨៧នាក់  ហេីយ ក៏ មាន រមណីយដ្ឋាន មួយ ចំនួន ទៀត  ក្នុង នោះ មាន ដូចជា  រមណីយដ្ឋានទឹកឆា  រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា  រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ  រមណីយដ្ឋានបែមប៊ូរីសត  រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ  និង អាហារដ្ឋានស្មៅទន្លេ ក្រុងកំពង់ចាម  ។

ចំពោះស្ថានភាពទូទៅ  នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល ៣ថ្ងៃ នេះ  ភ្ញៀវ ទេសចរណ៍ មានចំនួនច្រើនកុះករ  ដោយនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋាន មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ ហើយបានអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ។ ចំពោះម្ចាស់អាជីវកម្ម ក៏ដូចជាបុគ្គលិកដែលបម្រើសេវាកម្មទេសចរណ៍  បានចាក់វាក់សាំងទៅតាមចំនួនដូសដែលរាជរដ្ឋាភិបាលបានកំណត់ ហើយបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងបានពាក់កាត់វាក់សាំងគ្រប់ៗគ្នា ។ ចំណែក ឯភ្ញៀវទេសចរក៏មានការប្រុងប្រយ័ត្នខ្ពស់ បានយកបណ្ណ័ចាក់វ៉ាក់សាំងតាមខ្លួន និងចូលរួមអនុវត្តវិធានសុវត្ថិភាព “៣ការពារ  ៣កុំ ” ជាពិសេសការពាក់ម៉ាស់ ប្រើអាល់កុល ជែលសំអាតដៃ រក្សាគម្លាតសុវត្ថិភាពជាដើម  ដែលនៅតាមរមណីយដ្ឋាននីមួយៗ ចំណាយជាមធ្យមរបស់ភ្ញៀវទេសចរ ក្នុង១នាក់ ចាប់ពី ២០,០០០៛ ទៅ ៦០,០០០៛ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *