កំពង់ធំ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយនេះបានកើតឡើងនៅថ្ងៃទី០២.០២.២០២២.ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦.ចំណុចភូមិសំពង់ឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា.មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ្វតរ៉េនជ័របានធ្វើដំណើរពីត្បូងទៅជើង.តាមផ្កូវជាតិលេខ០៦បញ្ជ្រាសទិសជាមួយរឺម៉កម៉ូតូ។ស្រាប់តែមកដល់កន្លែងកើតបេតុរថយន្តឡើងវ៉ាគ្នា.ជ្រុលបុករឺម៉កម៉ូតូដឹកខ្សាច់ដែលកំពុងបើកបរតាមផ្លូវពេញទំហឹងបណ្តាលអ្នកបើករឺម៉កម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចចរាចរណ៍បានអោយដឹងថា.ជនរងគ្រោះឈ្មោះ ហ័ង ហេង ភេប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញស្រុក.និងនគរបាលប៉ុស្តិចុះវាស់វែងប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកសន្ទុកដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ចំណែកម្ចាស់រថយន្តចុះគេចខ្លួនសមត្ថកិច្ចសន្និដ្ឋានជាបឋមថា.ករណីនេះ.បណ្តាលមកពីររថយន្តបើកលឿន.ហើយឡើងវ៉ាជែងផ្លូវចង្អៀត.រីរ៉ឺម៉កម៉ូតូបើកកណ្តាលផ្លូវ។