ដោយៈមិន ភក្ដី
ខេត្តស្វាយរៀង៖លោកតា មាសចោម អាយុ៨៧ឆ្នាំ ចាសជរា រស់នៅភូមិចំបក់សង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀងបានអំពាវនាវសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសសម្តេចតេជោហ៊ុនសែនមេត្តាជួយអន្តរាគមន៌រកយុត្តិធម៌ ក្នុងរឿងកូនប្រុសបង្កើតឈ្មោះមាស សំអាត ភេទប្រុសអាយុ៦៥ឆ្នាំ មុខរបរមន្ត្រីនគបាលចូលនិវត្ស រស់នៅភូមិវាលយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀង ប្តឹងលោកតាជាឳពុក ដោយចាទថា ម្តាយនិងឳពុកខ្ចីប្រាក់ប្តីប្រពន្ធខ្លួនជាហូហែរ ដូច្នេះតម្រូវឲ្យឳពុកសងជំនួសម្តាយដែលបានស្លាប់ទៅហើយ ចំនួន៣,០០០ដុល្លារ លោកតាជាឳពុកគ្មានប្រាក់សងត្រូវកូនរឹបអុសដីលំនៅឋានរបស់ឳពុកដែលរស់នៅសព្វថ្ងៃទំហំ១៨៤៥ម៉ែត្រក្រឡា ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ២០០៦០៥០៦ របស់លោកតា ដាក់ជាភស្តុតាង ថាលោកតាដាក់បញ្ចាំខ្លួន។លោកតាធ្វើការអំពាវនាវរកយុត្តិធម៌នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០២កុម្ភៈ២០២២ នៅភូមិចំបក់សង្កាត់ចេកក្រុងស្វាយរៀង បន្ទាប់ពីតុលាការសាលាដំបូងខេត្តស្វាយរៀងដឹកនាំសមត្ថកិច្ចចុះអនុវត្តដីការសម្រេចរក្សាការពារ ចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់៖១,កូនបំណុលមិនឲ្យលក់ ដូរ ជួល បញ្ចាំ ហ៊ីប៉ូតែក ផ្ទេរកម្មសិទ្ធិ ធ្វើប្រទានកម្មឬចាត់ចែង ធ្វើឲ្យលោកតាខកចិត្តជាខ្លាំងនិងអំពាវនាវសូមឲ្យសម្តេចតេជោជួយអន្តរាគមន៍រកយុត្តិធម៌។ទាក់ទិនករណីនេះដែរតាមបណ្តឹងរបស់ឈ្មោះមាស សំអាត ភេទប្រុសអាយុ៦៥ឆ្នាំ មន្ត្រីនគបាលចូលនិវត្ស បច្ចុប្បន្នរស់នៅភូមិវាលយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀង បានឲ្យដឹងថា ដំណើរឿង កន្លងមកម្តាយបង្កើតនឹងឳពុកខ្លួន ឈ្មោះ មាស ចោម អាយុ៨៧ឆ្នាំ បានខ្ចីប្រាក់ប្តីប្រពន្ធខ្លួនជាហូហែរ រហូតដល់ឆ្នាំ២០១៥ ម្តាយខ្លួនក៏បានស្លាប់ក្នុងអាយុ៨០ឆ្នាំ ដោយមិនទាន់បានសងប្រាក់ជំពាក់ប្តីប្រពន្ធខ្លួន។ហើយពេលឳពុកធ្វើចេតីយ៍ដាក់ធាតុម្តាយខ្វះប្រាក់ក៏ក៏បានខ្ចីប្រាក់ប្តីប្រពន្ធខ្លួនមិនទាន់សងដែរ។ មាសសំអាតបន្តទៀតថា ដល់ឆ្នាំ២០១៩ ឳពុក មាសចោម បានចែកដី ១ប្លង់ទំហំ១៥មx១០០ម ផ្នែកខាងត្បូង ឲ្យទៅឈ្មោះមាស សាតភេទស្រីអាយុ៦០ឆ្នាំជាកូននិងចែក១ប្លង់ជាប់គ្នាឲ្យទៅចៅស្រីឈ្មោះវ៉ា សុ ផល អាយុ៤១ឆ្នាំ ទំហំ១០មx១០០ម ។ហើយបាន លក់ដីទំហំ៤ម៉ែត្រx១០០ម៉ែត្រទៅឲ្យឈ្មោះ សំអាត ធីលីតា (កូនស្រីរបស់ឈ្មោះមាសសំអាត)ខ្លួនក៏បានសុំដី ឳពុក (មាសចោម ) ដីលំនៅឋានទំហំ១៦ម៉ែត្រx១០០ម៉ែត្រឲ្យខ្លួនដោយសន្យាថា ឧបត្ថម្ភៈ ប្រាក់ក្នុង១ខែ២០ម៉ឺនរៀលរហូតឳពុកអស់ជីវិត លោកតាក៏យល់ព្រមចែកដីឲ្យ។សូមបញ្ជាក់ដីលំនៅឋានរបស់លោកតា មាសចោម មានក្បាលទំហំ៥៨ម៉ែត្របណ្តោយ១០០ម៉ែត្រ ក្រោយពីបែងចែកដីលោកតា នៅចំកណ្តាលទំហំ១៣x១០០មសង់ផ្ទះរស់នៅសព្វថ្ងៃ។បន្ទាប់មកដល់ឆ្នាំ២០២០ បានចុះបញ្ជីជាលក្ខណៈប្រពន្ធ័ បានទទួលវិញ្ញាបនបត្របញ្ជាក់ម្ចាស់អចលនវត្ថុុ រៀងៗខ្លួន ក៏ប៉ុន្តែពេលនោះមន្ត្រីសុរិយោដី តម្រូវឲ្យបង់ប្រាក់ក្នុង១បណ្ណ័ ៥០០ដុល្លារ គឺចេញរៀងៗខ្លួន នៅពេលបានបណ្ណ័ឈ្មោះមាសសំអាតជាអ្នកចេញមុខទៅយកបណ្ណ័ទាំងអស់។
ប្រភពបន្តទៀតថា ពេលប្តីប្រពន្ធគាត់ទាប្រាក់ជម្ពាក់ឳពុក មាសចោម ឆ្លើយថា គាត់ពុំទាន់មានប្រាក់សងកូនឯងទេ គាត់បានឲ្យប្លង់ដី១ប្លង់ ទំហំ១៨៤៥ម៉ែត្រក្រឡា ដែលរស់នៅសព្វថ្ងៃកាន់ហើយនិយាយថា ឳជម្ពាក់ប្រាក់កូនឯង បើអត់ពីឳទៅ ឳទុកដីនេះឲ្យកូនឯងនិងប្អូនស្រីមាស សាត ។ក៏ប៉ុន្តែក្រោយមកបែជា ឳពុកធ្វើបណ្តាំចែកឲ្យតែប្អូនស្រី ម្នាក់គត់ ដោយពុំព្រមសងប្រាក់ជម្ពាក់មកប្តីប្រពន្ធខ្លួនទៅវិញ។ ហេតុនេះទើបខ្លួនប្តឹងតុលាការ ឲ្យឳពុកមាស ចោម សងប្រាក់ ដែលម្តាយខ្ចីប្តីប្រពន្ធខ្លួនជាហូហែរ និងឳពុកខ្ចីលុយខ្វះធ្វើចេតីយ៍ ដាក់ធាតុម្តាយនោះ។
រហូតដល់ឆ្នាំ២០២១ ឳពុកឈ្មោះមាស ចោម នៅតែនិយយាយថាគ្មានប្រាក់សងទៀត ទើបប្តីប្រពន្ធខ្លួន ទាប្រាក់សរុបចំនួន៣ពាន់ដុល្លារ ហើយបើគ្មានប្រាក់ ត្រូវប្តូរជាដី គឺយកទំហំ៤ម៉ែត្រx១០០ម៉ែត្រ ទើបឲ្យប្លង់ដីវិញ។លោកតាមាសចោម ជម្រាបតុលាការថា គាត់អាយុ៨៧ឆ្នាំហើយ លោកតាបង្កលតកូនបាន២នាក់ចិញ្ចឹមតាំងពីបាតជើងក្រហម ដល់ធំឲ្យរៀនសូត្រចេះដឹង ហើយការប្រពន្ធឲ្យទៀត ពេលចៅកើត០៥នាក់តានេះមើលថែ នៅពេលគាត់ចាស់ ស្រាប់តែកូនប្រាប់ថាម្តាយវា និងខ្ញុំខ្ចីប្រាក់ប្តីប្រពន្ធវាជាហូហែរ និងខ្ចីប្រាក់ពេលឳពុកធ្វើចេតីយ៍ខ្វះខ្ចីប្រាក់ប្តីប្រពន្ធគេទៀត ហើយមករឹបអុសយកប្លង់ដីបែបនេះតើឲ្យលោកតាទៅរស់នៅឯណា សព្វថ្ងៃលោកតារស់នៅជាមួយចៅជាអ្នកផ្គត់ផ្គង់បាយម្ហូបទឹកក្តៅទឹកត្រជាក់ថ្នាំពេទ្យព្យាបាលពេលមានជម្ងឺកូនស្រីនិងចៅ តាំងពីយាយស្លាប់ទៅ៦ឆ្នាំហើយ។ចំពោះកូនប្រុសដែលមកប្តឹងឳនេះចែកដី១៦ម៉ែត្របណ្តោយ១០០ម៉ែត្របើលក់ជាប្រាក់បច្ចុប្បន្នគិតជាប្រាក់១ម៉ែត្រដើរ១ពាន់ដុល្លារ សរុប១៦,០០០ដុល្លារហើយសន្យាថាចិញ្ចឹមឳឧបត្ថម្ភៈឳ១ខែ២០ម៉ឺនបានតែ២ខែប៉ុណ្ណោះ។ទើបលោកតាសូមឲ្យសម្តេចតេជោហ៊ុនសែនមេត្តាជួយអន្តរាគមន៍ផ្តល់មេធាវីរកយុត្តិធម៌ដល់លោកតាផង។លោកតាបញ្ជាក់ថាកូនប្រសាស្រីដែលគាត់រៀបការឲ្យនិងចៅ០៥នាក់គឺមិនមានពាក់ពន្ធ័ទេឈ្មោះ មាស សំអាត បានចុះចោលប្រពន្ធកូនទៅមានប្រពន្ធចុង ហើយ២នាក់ប្តីប្រពន្ធនេះជាអ្នកប្តឹងលោកតា។