ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២២លោកវេជ្ជបណ្ឌិត រស់ ថុន អនុប្រធានមន្ទីរពេទ្យខេត្តស្វាយរៀង សមាជិកអចិន្ត្រៃយ៍ សសយក ទទួលបន្ទុកសំរបសំរួលបញ្ហាសុខភាពរបស់ ស ស យ ក ខេត្តស្វាយរៀងតំណាងឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាអនុប្រធានសសយកខេត្តស្វាយរៀងនាំយកអំណោយនិងសួរសុខទុក្ខយុវជនម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង។ នៅក្នុងឱកាសនោះផងដែរលោកវេជ្ជបណ្ឌិត រស់ ថុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម តូច ប៉ូលីវ៉ា ដល់យុវជនឈ្មោះ ឈុន សុរដ្ឋា អាយុ ១៨ឆ្នាំរស់នៅភូមិ ដូនទង ឃុំ ធ្លក ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងរងរបួសដោយសារជួបគ្រោះចរាចរណ៍បាក់ជើងសងខាងនិងបាក់ដៃឆ្វេងដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តស្វាយរៀងនិងសូមអោយជឿជាក់លើក្រុមគ្រូពេទ្យដែលចាំមើលព្យាបាល។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា៖ថ្នាក់នាំខេត្តតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលមានទុក្ខលំបាកជាស្តែងដូចដែលយើងបានឃើញនៅពេលនេះ។ លោកវេជ្ជបណ្ឌិត រស់ ថុន ក៏ជួនពរសូមអោយអ្នកជំងឺឆាប់ជាសះស្បើយនិងត្រូវចេះថែទាំសុខភាពអោយបានជាពិសេសអ្នកដែលមកកំដរសូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះជំងឺកូវីដ-១៩ត្រូវស្តាប់តាមវិធានការរបស់ក្រសួងសុខាភិបាលនិងតាមការនែណាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ និង២ចូលរួម។
អំណោយដែលយកចែកជួនរួមមាន៖ មី១កេះ ទឹកដោះគោ១ឡូ ថវិកាចំនួន២០ម៉ឺនរៀល។