ខេត្តព្រះវិហារ ៖ ផ្លូវជាច្រើនខ្សែដែលទទួលរងការខូចខាតនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ត្រូវបានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការកែសម្រួលជួសជុលជាប្រចាំដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរងាយស្រួល ពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ ទៅរកទីផ្សាផងដែរ។ លោក សំ លាង ទ្រី ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹង នៅ ព្រឹក ថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០២០ នេះ ថា ៖ អនុវត្តតាម ការណែនាំ របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន និង លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត បាន ជួសជុល ផ្លូវ ជាច្រើន ខ្សែ និង ជួសជុល បង្គោល សុ វត្តិភាព ក្នុងភូមិ សាស្ដ្រ ខេត្តព្រះវិហារ ដើម្បី សម្រួល ដល់ បងប្អូន ប្រជាពលរដ្ឋ បានធ្វើ ដំណើរ ងាយស្រួល ។ ក្នុងនោះ លោក សំ លាង ទ្រី បាន បញ្ជាក់ថា ៖ សំរាប់ សកម្មភាព ការងារ របស់ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុង ធ្វើ សកម្មភាព នាពេលនេះ រួមមាន ៖ ១. ក្រុមការងារ ថែទាំ ផ្លូវជាតិ លេខ ៦៤ ថ្ងៃនេះ បន្ត ស្រោច កៅស៊ូ សៀ ល ស្នាម ប្រេះ ស្ថិតនៅ ចន្លោះ គីឡូម៉ែត្រ ៩៥+៤០០ ដល់ គីឡូម៉ែត្រ ៩៦+០០០ ស្ថិតក្នុង ស្រុក គូលែន ខេត្តព្រះវិហារ ។ ២. ក្រុមការងារ ជួសជុល ផ្លូវ ក្រាល កៅស៊ូ DBST ( ថែទាំ ខួប ) ប្រវែង ៥,៦ គីឡូម៉ែត្រ ថ្ងៃនេះ បន្ត កាយ ដី គ្មាន គុណភាព ផ្លូវជាតិ លេខ ៦២ ស្ថិតនៅ ចន្លោះ គីឡូម៉ែត្រ ២៣០+៤០០ ដល់ គីឡូម៉ែត្រ ២៣៣+៥០០ ស្ថិតក្នុង ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ ។ ៣. ការងារ ស្រោច កៅស៊ូ ឡើងវិញ (Re-Seal) ផ្លូវជាតិ លេខ ៦២ ប្រវែង ១១,០ គីឡូម៉ែត្រ ថ្ងៃនេះ បន្ត ស្រោច កៅស៊ូ ស្រទាប់ ថ្ម ១៩ មី លី ម៉ែត្រ ស្ថិតនៅ ចន្លោះ គីឡូម៉ែត្រ ១៦៩+៧៤០ ដល់ គីឡូម៉ែត្រ ១៧១+០៤០ ស្ថិតក្នុង ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ ។ ៤. ក្រុមការងារ ចោះ ផ្លូវជាតិ លេខ ៦២ ថ្ងៃនេះ បន្ត ចោះ នៅ គីឡូម៉ែត្រ ១៨១+៨០០ ស្ថិតក្នុង ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ ។ ៥. ក្រុមការងារ ជួសជុល បង្គោល សុ វត្តិភាព ផ្លូវជាតិ លេខ ៦៤ ចន្លោះ គីឡូម៉ែត្រ ៦០+០០០ ដល់ គីឡូម៉ែត្រ ៧៧+០០០ ស្ថិតក្នុង ស្រុក គូលែន ខេត្តព្រះវិហារ ៕