អាជ្ញាធរ ខេត្តកំពង់ចាម បានប្រគល់ ផ្ទះ ១ខ្នង ជូន ស្ត្រី មេម៉ាយ ក្រីក្រ ម្នាក់ នៅ សង្កាត់ សំបួរ មាស ក្រុង កំពង់ចាម

កំពង់ចាម : លោកស្រី ប៉ាង ដានី អភិបាល រង ខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១៦ ខែធ្នូ ឆ្នាំ ២០២០ នេះ បាន អញ្ជើញចុះប្រគល់ផ្ទះ ១ខ្នង ទំហំ ៥x៧ម៉ែត្រ ដែលជាអំណោយរបស់ លោកអភិបាលខេត្ត ជូនដល់ ស្ត្រី មេម៉ាយ ក្រីក្រ ម្នាក់

ឈ្មោះ កាល់ សាម៉ុល អាយុ៥៧ឆ្នាំ នៅ ភូមិ បឹង បាសាក់ សង្កាត់ សំបួរ មាស ក្រុងកំពង់ចាម ដោយមានការ អញ្ជើញ ចូលរួម ពី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន មន្ទីរ ព័ត៌មាន ខេត្ត រួមនឹង អាជ្ញាធរ ពាក់ព័ន្ធ ផងដែរ ។

គួរ បញ្ជាក់ ផង ដែរ ថា ក្នុង អង្គ វេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់ លេីក ទី ២ អាណត្តិ ទី ៣ របស់ ក្រុមប្រឹក្សាខេត្ត ដែល បាន ធ្វើ ឡើង នៅ វត្តខេមវ័នបឹងស្នាយ សង្កាត់ សំបួរ មាស ក្រុង កំពង់ចាម កាលពី ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លង ទៅ ថ្មីៗ នេះ ដោយស្ត្រី ក្រីក្រខាងលេី មានកូនស្រី ចំនួន ៣នាក់ មានចៅតូច អាយុ ២ឆ្នាំ ចំនួន២នាក់ និងចៅតូច អាយុ៣ខែ ១នាក់ ដែលព៉ំមានមេគ្រួសារជាបង្គោល ព្រោះជីដូនជាស្រ្តីមេមាយ និងកូនក៏មេម៉ាយ ហើយ ក៏បាន សំណូមពរ ដល់ លោក អភិបាលខេត្ត ឲ្យ ជួយ សាងសង់ ផ្ទះ ១ខ្នង នេះឡើង សម្រាប់ ស្នាក់នៅ ។
ជាមួយ គ្នា នោះ លោកស្រី ប៉ាង ដានី អភិបាល រង ខេត្តកំពង់ចាម បាន នាំយក នូវ ថវិកា របស់លោកអភិបាលខេត្ត ចំនួន២០០.០០០រៀល និង សម្លៀកបំពាក់ មួយ ចំនួន សម្រាប់ ឧបត្ថម្ភ ដល់ គ្រួសារ ក្រីក្រ ខាងលើ ព្រមទាំង បាន ធ្វេី ការ ណែនាំ ឲ្យ មាន ការ រស់នៅ ស្អាត ហូប ស្អាត ផឹក ស្អាត ជាពិសេស ត្រូវអនុវត្ត តាម សេចក្តី ណែនាំ របស់ ក្រសួង សុខាភិបាល ក្នុង ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *