មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល នាំយករង្វាន់លើកទឹកចិត្តសម្តេចតេជោ ជូនលោកតា លោកយាយ មានអាយុលើសពី 100ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19

បន្ទាយមានជ័យ៖ ថ្ងៃទី13 ខែតុលា ឆ្នាំ2021 លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ដែលមានអាយុលើសពី 100ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ចំនួន 06នាក់ រស់នៅក្នុងខេត្តបន្ទាយមានជ័យ។

លោកតាលោកយាយមានអាលុយលើសពី100ឆ្នាំ មានឈ្មោះ ៖ 01. លោកយាយ ថូ ឈិន អាយុ102ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ, 02. លោកយាយ ណៃ ថោង អាយុ 102ឆ្នាំ រស់នៅប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ, 03. លោកយាយ មាស ផល អាយុ 106ឆ្នាំ រស់នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក 04.លោកតា ឡៃ ខំផាន់ អាយុ 101ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ, 05លោកយាយ ជុំ សាវឿន អាយុ 100 ឆ្នាំ រស់នៅឃុំតាបែន ស្រុកស្វាយចេក  និង06.លោកយាយ លោកយាយ ឆៅ វិញ អាយុ 101ឆ្នាំ រស់នៅភូមិពង្រ ឃុំសិង្ហ ស្រុកអូរជ្រៅ។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកយាយ នាពេលនេះ គឺទទួលបានក្នុង 01នាក់ ទទួលបានថវិកាចំនួន 3លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *