ឈិត សំបូរ
កំពង់ធំ៖ លោក ប៉ែន វណ្ណារិទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសា ទ ខេត្តកំពង់ធំ.បានបញ្ជាក់ ប្រាប់ សារព័ត៍មានថា ករណីគោងាប់ចំនួន ១៧ក្បាល ពិតជា ងាប់ ដោយសារគីមីពិតប្រាកដមែន ហើយបច្ចុប្បន្ននេះ ជនបង្កដោយចតនា នោះបានចូលខ្លួន ដោះស្រាយ ជាមួយប្រជាពលរដ្ឋជាម្ចាស់គោ។ ហើយការដោះស្រាយនោះគឺ បានដោះស្រាយជាមួយ ម្ចាស់គោចំនួន ៧ក្បាលផលហើយ នៅសល់១០ក្បាលទៀតប៉ុណ្ណោះ។
លោកប្រធានមន្ទីរបានបន្ថែមថា សត្វគោនៅសស់១០ក្បាលទៀតនោះ គឺបានដាក់ពាក្យបណ្តឹងមកកាន់អាជ្ញាធរក្រុងស្ទឹងសែនរួចរាល់ដែរ។
ជាមួយគ្នានេះ លោក ឆេង បូរ៉ា ជាកូនម្ចាស់អាងតាអាងដែលបានបាញ់ថ្នាំគីមី បានប្រាប់ អ្នកសាព័ត៍មានថា ខ្លួនពិតជាបានបាញ់ថ្នាំគីមីពិតមែន ដោយខ្លួនបានបាញ់ថ្នាំតាំងពីថ្ងៃកាន់ បិណ្ឌ៣មកម្ល៉េះ ចុះហេតុអ្វីបានជាគោចូលស៊ីស្មៅងាប់ទៅវិញ ព្រោះថាថ្ងៃកើតហេតុនោះ គឺចំថ្ងៃភ្ជុំបិណ្ឌ។
លោក និយាយថា «បញ្ហាដោះស្រាយជាមួយប្រជាពលរដ្ឋនោះ គឺខ្ញុំមានលទ្ធិភាពសងជំងឺចិត្តទៅវិញ ត្រឹមតែ២លានរៀលទេ នេះជាឆន្ទៈរបស់ខ្ញុំ ហើយខ្ញុំមិនគេចវេសទេ ចូលខ្លួនដោះស្រាយជូនពួកគាត់។
លោកបញ្ជាក់បន្ថែមថា ការចោទប្រកាន់ថា រូបលោកបានយកដីរដ្ឋធ្វើកម្មសិទ្ធិខ្លួននោះគឺ ឪពុកគាត់បានកាន់កាប់តាំងកន្លែងនេះពីឆ្នាំ១៩៩៦ មកម្ល៉េះ លើទំហំដីជាង២០០ហិកតា គឺគាត់ និងក្រុមគ្រួសារបានកាន់កាប់ អាស្រ័យផលធ្វើស្រែមករហូត។
ចំណែកក្រុមប្រជាពលរដ្ឋបានប្រាប់ ថា ករណីដាក់ថ្នាំបំពុលសត្វគោនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ករណីបុគ្គលអ្នកមានអំណាចរំលោភយកដីរបស់រដ្ឋ វាទទីធ្វើជាអាងទឹកកម្មសិទ្ធិផ្ទាល់ខ្លួនជីកប្រឡាយលក់ទឹកធ្វើស្រែលើខ្នងអ្នកក្រ នៅតំបន់២ និងតំបន់៣ ស្ថិតនៅចំណុចគ្រួសក្រោម ដែលគេស្គាល់ថា (អាង តាអាង)ទីនោះកន្លងមកជាដីឃ្វាលគោរបស់ប្រជាពលរដ្ឋទូទាំងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។ តែពេលនេះតំបន់ខាងលើនេះ គ្រប់គ្រងដោយ លោក ឆេង បូរ៉ា និងលោក ឆេង ផល្លី បានបាញ់ថ្នាំ (គីមី) សម្លាប់សត្វធ្វើឲ្យពុលគោរបស់ប្រជាពលរដ្ឋបណ្តាលឲ្យងាប់អស់ ១៧ក្បាល និងប៉ះពាល់សត្វគោចំនួន ៥០ក្បាល។
ប្រជាពលរដ្ឋជាម្ចាស់គោបានបន្តទៀតថា ម្ចាស់អាងតាអាងនេះ ក្រោយពីបាញ់ថ្នាំសម្លាប់សត្វគោរបស់ប្រជាពលរដ្ឋងាប់អស់ជាច្រើនក្បាលហើយបានប្រើឲ្យអាជ្ញាធរមូលដ្ឋាន មកសម្របសម្រួលក្នុងគោ ១ក្បាលចំនួន២លានរៀល ប្រសិនបើនរណាមិនទទួលយកគឺពុំបានសំណង ខណ:តម្លៃគោក្នុង១ក្បាល ៧លានរៀល ទៅ៨លានរៀលឯណោះ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋរងគ្រោះ សំណូមពរ អាជ្ញាធរ និងមន្ត្រីជំនេញ នៅ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្រាវជ្រាវចាត់ការតាមច្បាប់ និងត្រូវឲ្យជនល្មើសសងសំណងដល់ម្ចាស់គោវិញ ឲ្យបានសមរម្យតាមតម្លៃទីផ្សារផង។