នៅសុខៗបុរសម្នាក់កាន់កាំបិតចិតបន្លែគំរាមសម្លាប់ស្ត្រី២នាក់ ត្រូវប៉ូលិសស្រុកស្អាងឃាត់ខ្លួន

កណ្តាល ៖ នៅសុខៗបុរសម្នាក់កាន់កាំបិតចិតបន្លែគំរាមសម្លាប់ស្ត្រី២នាក់ ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួននាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ គង់ ដន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និង ២-ឈ្មោះ ជួន ស្រីរ៉ែន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទាំងពីរនាក់មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ផលប៉ះពាល់បណ្ដាលឱ្យជនរងគ្រោះទាំងពីរមានការភិតភ័យ។

ចំណែកជនសង្ស័យឈ្មោះ វង់ ភា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។វត្ថុតាងចាប់យក កាំបិតចិតបន្លែចំនួន០១ដើមផ្លែដែកដងឈើមានប្រវែងសរុប ២៨ស.ម (ផ្លែដែកមានទំហំ៥ស.មគុណនឹង១៦ស.ម)និងដំបងឫស្សី ចំនួន១ដើមមានប្រវែង ១.៤២ម ។

ផលប៉ះពាល់បណ្ដាលឱ្យជនរងគ្រោះទាំងពីរមានការភិតភ័យ។

ប៉ូលិសបន្តថា ខណ:ពេលជនរងគ្រោះទាំងពីរកំពុងរៀបចំធ្វើម្ហូប,ស្រាប់តែជនសង្ស័យបានដើរមកដល់ក្នុងស្ថានភាពស្រវឹង ហើយបានធ្វើសកម្មភាពយកកាំបិតយកមកស្រែកគំរាមកំហែងចង់សម្លាប់ជនរងគ្រោះទាំងពីរ ដោយបានស្រែកថា «ពួកង៉ែងចេញមកអញសម្លាប់ពួកង៉ែងចោលហ្មង»។ បន្ទាប់មកជនសង្ស័យក៏បានទៅយកដំបងឫស្សីមួយដើមថែមទៀត រួចធ្វើសកម្មភាពស្រែកជេរនិងគំរាមទៅកាន់ជនរងគ្រោះបន្ថែមទៀត ។

បន្ទាប់មកជនរងគ្រោះបានរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាកោះខែល,ក្រោយពេល ទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកោះខែល បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *