កំពង់ធំះនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី នាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រចំនួន១២គ្រួសារ នៅឃុំបន្ទាយស្ទោង ស្រុក ស្ទោង ។
ក្នុងពិធីសំណេះសំណាលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ អំពីជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិយើង កំពុងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការ៣ ការពារ និង៣កុំ ដើម្បីជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាទៅពិនិត្យឈ្មោះ និងនាំកូនចៅ ដែលគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង ពេលវេលាដែល អាជ្ញាធរនិងក្រុមការងារចុះឈ្មោះបោះឆ្នោតបានកំណត់ ។
អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែល បាន ឧបត្ថម្ភជូនគាត់នៅពេលនេះ ក្នុង១គ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម.មីម៉ាម៉ាចំនួន១កេស.ទឹកត្រីចំនួន១យូរ និងត្រីខ កំប៉ុងចំនួន១យួរ ផងដែរ ។
ប្រជាពលរដ្ឋទីទ័លក្រទាំង១២គ្រួសារ និងអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី និងក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាកខ្វះខាត របស់គាត់បានទាន់ ពេលវេលា៕