បែកធ្លាយ ប្រធានការិយាល័យភូមិបាលស្រុកស្ទោងត្រូវបានគណៈបញ្ជាការរដ្ឋបាលស្រុកសម្រេចដកចេញពីតំណែង ពាក់ព័ន្ធអំពើពុករលួយឲ្យបក្សពួក សាងសង់ផ្ទះលើចំណីផ្លូវរដ្ឋ

ដោយ៖ឈិត សំបូរ

កំពង់ធំ៖  បែកធ្លាយក្លិនស្អុយចេញពីការិយាល័យភូមិបាលស្រុកស្ទោង គឺលោក លឹមហេង អាងខ្លួនជាប្រធានភូមិបាលស្រុក  ឃុបឃិតគ្នាជាមួយនិងបក្សពួករបស់ខ្លួនឲ្យសាងសង់ផ្ទះលើចំណីផ្លូវជាតិលេខ៦ និងជាតំបន់ហាមឃាត់ មិនឲ្យសាងសង់ផ្ទះ ឬសាងសង់សំណង់រ៉ឺង.ព្រោះជាចំណីផ្លូវសាធារណ: ដែលរាជរដ្ឋាភិបាលមិនអនុញ្ញាតិឲ្យសាងសង់រឹងឡើយ។

ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា  មានកប្សពួក ជានាយទុនជាច្រើននាក់បានឆ្លៀតឱកាស សាងសង់អត់ច្បាប់ក្នុងអណ្ណ័ត្តិលោក លោកលឹម ប៊ុនហេង  ប្រធានការិយាល័យភូមិបាលស្រុកស្ទោង បានឃុបឃិតប្រព្រឹត្តអំពើពុករលួយ សាងសង់ផ្ទះលើដីហាមឃាត់ជាច្រើនគ្រួសារ ដើម្បីបន្តបើកហាងលក់ទំនិញជាបន្តបន្ទាប់ ដែលជាទង្វើខុសច្បាប់ផ្ទុយពីអនុក្រឺត្យណែនាំរបស់រាជរដ្ឋាភិបាល ។

ប្រភពបែកធ្លាយពីសាលាស្រុកស្ទោងបានទម្លាយថា លោក លឹម ប៊ុនហេង  ប្រធានការិយាល័យភូមិបាលស្រុកស្ទោង និងលោក ភន សំហួត ស្មៀនឃុំបន្ទាយស្ទោង ត្រូវបានប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្រ្តីសាលាស្រុក រួមទាំងប្រជាពលរដ្ឋផ្តិតមេដៃដកហូតតំណែង លោក លោក លឹម ប៊ុនហេង  ប្រធានការិយាល័យភូមិបាលស្រុ

ស្ទោង មកជាមន្រ្តីនិងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង មកជាមន្រ្តីបំរើការងារនៅសាលាស្រុក ការដក់តំណែង គឺបណ្តាលមកពីលោក ទាំងពីរមិនមកធ្វើការនៅការិយាល័យ បែរជាយកផ្ទះរបស់ខ្លួនធ្វើជាកន្លែងធ្វើការ ដើម្បីងាយស្រួលប្រព្រឹត្តអំពើពុករលួយ។

ប្រភពបែកធ្លាយពីប្រជាពលរដ្ឋថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោងម្នាក់នេះ ប្រព្រឹត្តអំពើកេងប្រវ័ញ្ច ធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្ត ដោយសារដើរគៀបសង្កត់ប្រជាពលរដ្ឋ បង្ករឲ្យមានការរិះគន់យ៉ាងច្រើនថា ថាបានរត់ការដើម្បីកាត់ប្លង់ដី យកលើសពីកំរ៉ៃសេវាដែលអន្តរក្រសួងបានប្រកាស បង្កើតអំពើពុករលួយយ៉ាងច្រើន ដូចជាកាត់ប្លងដីមូយប្លង់ ត្រូវអស់លុយពី ៨០០ដុល្លា ១០០០ដុល្លា ចំណែកអ្នកសាងសង់ផ្ទះ យកប្រាក់ពីគេ ៥០០$ រហូតដល់ជិត៣០០០ដុល្លា និងបានលុយក្រៅដែលជាថ្នូរនិងការឲ្យសាងសង់ផ្ទះលើដីចំណីផ្លូវផ្សេងទៀរ រួមទាំងធ្វើការក្រៅកន្លែង ដូចមន្រ្តីឥតក្របខ័ណ្ឌ មិនសមជាអ្នកបម្រើរាស្រ្តហេតុអ្វីក៏នៅតែ អាចឈរជើងជាមន្រ្តីដុះស្លែរបាន ឬមានអ្នកកាងនៅពីក្រោយខ្នង។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំបន្ទាប់ពីបានដឹងដំណឹងថា រដ្ឋបាលស្រុកស្ទោង បានប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចដកលោក លឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង ក៏សម្តែងនូវសេចក្តីត្រេតអរ ជាខ្លាំង ដោយសារតែកន្លងមក ប្រជាពលរដ្ឋរងទុក្ខនិងការគៀបសង្កត់ជាយូរមកហើយ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *