ដោយ៖ស៊ឹម ចរិយា
ព្រះវិហារ៖យោងតាមលិខិតកំណត់ហេតុប្រជុំចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សា ឃុំគូលែនខាងត្បូង ស្ដីពីការប្រគល់ដីបំរ៉ុងរបស់ឃុំ ដែលមានទំហំ៣៥ម៉ែត្រX១៧៥ម៉ែត្រ ខាងលិច អង់តែន អូរដូនស្ងួន ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ សម្រេចឲ្យទៅ ព្រះតេជគុណ សៀន គុណលាភ ព្រះបាឡាត់គុណខេត្តព្រះវិហារ ដើម្បីចាត់ចែងសាងសង់ សាលារៀនដែល ព្រះតេជគុណខំគៀងគរសប្បុរជនមកជួយសាងសង់។
ស្រាប់តែមកទល់បច្ចុប្បន្ននេះ លោក សុន កុសល្យ មេឃុំគូលែនត្បូងថ្មី ជំនួសលោក ស៊ឹម សែម មេឃុំចាស់ដែលបានចុះហត្ថលេខាលើកំណត់ហេតុប្រជុំ ក្លាយជាមិនបានការដោយសារលោក មេឃុំថ្មី សុន កុសល្យ បានកាត់ដីបំរ៉ុងដែលមានទំហំ៣៥ម៉ែត្រX១៧៥ម៉ែត្រនេះចេញជាពី ផ្នែកហើយសុទ្ធសឹងតែមានប្លង់រឹង ដែលប្លង់ទី១មានលេខក្បាលដី(១៥៦២) ប្លង់ទី២លេខក្បាលដី (១៥៨០)។
ប្រជាពលរដ្ឋមួយចំនួនដែលជាអាណាព្យាបាលសិស្សានុសិស្ស ភូមិគូលែនត្បូងឃុំគូលែនត្បូង ស្រុកគូលែន ក៍ដូចជាគណៈកម្មាការសាងសង់សាលា បានទទួចស្នើរសុំកិច្ចអន្តរាគមន៏ ពីសំណាកលោកប្រាក់ សុវណ្ណ អភិបាលនៃ គណអភិបាលខេត្តព្រះវិហារ ជាពិសេស លោក ទេសរដ្ឋមន្រ្តី មាស សុភា ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមកាងារ ថ្នាក់កណ្ដាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ មេត្តាជួយរកដំណោះស្រាយរឿងរ៉ាវដ៏ចម្រូង ចម្រះមួយនេះផង។
បើតាមការលើកឡើងរបស់លោក កែម សុផល ក្នុងនាមលោកជា គណកម្មការទទួលបន្ទុកសាងសង់សាលារៀនបានអោយដឹងថារឿងរ៉ាវវិវាទដីធ្លីនេះបានអូសបន្លាយអស់រយះពេលជាង៥ឆ្នាំមកហើយដោយលោកបញ្ជាក់ថានៅក្នុងអំឡុងឆ្នាំ២០១៦ព្រះតេជគុណព្រះនាម សៀន គុណលាភ ព្រះបាឡាត់គុណខេត្តព្រះវិហារ នឹងជាអនុគុណស្រុកគូលែន ព្រះអង្គបាននិមន្ត បិណ្ឌបាត្រសប្បុរសជននៅឯក្រៅទេសដើម្បីបានសាងសង់សាលារៀន១ខ្នងចំនួន៦បន្ទប់ ហើយក្នុងនោះក៏មានបន្ទប់ទឹកផងដែរ។ហើយ គំរោងសាងសង់សាលារៀនខាងលើត្រូវបាន ជំទាស់ពីសំណាកលោកសុន កុសល្យ មេឃុំគូលែនត្បូងថ្មីនេះ ដែលការជំទាស់នេះក៏បាន អូសបន្លាយពេលវេលាមួយរហូតដល់ឆ្នាំ២០១៨ដើមឆ្នាំ២០១៩គម្រោងសាលារបស់សប្បុរសជន ខាងលើត្រូវបានគេដកទៅកន្លែងផ្សេងទៀតទៅ។
លោក កែម សុផលបញ្ជាក់ទៀតថាលុះមកដល់ឆ្នាំ២០២១ព្រះតេជគុណព្រះគ្រូ សៀន គុណ លាភ មានគំរោងសាងសង់សាលារៀនម្តងទៀតតែក៏ត្រូវបានជំទាសពីលោកសុន កុសល្យ មេឃុំគូលែនត្បូងនេះដដែល។ជុំវិញនិងការចោទប្រកាន់ពីសំណាកលោកតាអាចារ្យគណ កម្មការសាងសង់សាលារៀនក៏ដូចជាអាណាព្យាបាលសិស្សថាលោក សុន កុសល្យ មិនឲ្យសាងសង់ សាលារៀននៅលើដីបំរ៉ុងខាងលើនេះ។លោក សុន កុសល្យ មេឃុំគូលែនត្បូងបានឆ្លើយ ថាដីខាង លើនេះគឺលោកបានធ្វើប្លង់រឹងរួចរាល់ហើយតែក្នុងការ ធ្វើប្លង់រឹងនេះទៀតសោតលោកមេឃុំថាគឺលោកមិនបានធ្វើទៅឲ្យបុគ្គលឯកជនណាម្នាក់ ឡើយគឺលោកធ្វើបំរុងទុកជាដីរបស់រដ្ឋ។
ជុំវិញនិងបញ្ហាដ៏ចម្រូងចម្រះខាងលើនេះដែរ លោក ស៊ឹម សែម អតីតមេឃុំគូលែនត្បូង បានបកស្រាយ នៅថ្ងៃទី១២ខែតុលាឆ្នាំ២០២១នេះថាដីនៅចំនុចខាង លើនេះគឺកាលពី លោកនៅ ជាមេឃុំលោកបានប្រជុំអនុកម្មការថ្នាក់ឃុំប្រគល់ ឲ្យទៅព្រះចៅអធិការវត្តទុក សម្រាប់សាងសង់សាលារៀនដោយពេលនេះមានទាំងចុះហត្ថលេខាចូលរួមទទួលដឹងឮពីសំណាក់មេឃុំគូលែនសព្វថ្ងៃនេះផងដែរតែរឿងរ៉ាវវាយ៉ាងមិចនៅពេលនេះលោកមិនបានដឹងទេ៕(អង្គភាពយើងខ្ញុំរងចាំការបំភ្លឺរាល់សាមីនៅម៉ោងធ្វើការសូមអរគុណ)