កំពង់ធំ៖ សម្តេចក្រឡាហោម ស.ខេងឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្តល់ អនុសាសន៍ឱ្យអភិបាលខេត្តទើបចូលកាន់តំណែងថ្មីនៅខេត្តកំពង់ធំ ត្រូវប្រមួលយកនូវគ្រប់បញ្ហាប្រឈមទាំងឡាយ មករួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឱ្យមានតម្លាភាពនិងប្រកបដោយភាពយុត្តិធ៌ម។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃ អភិបាលរងខេត្តកំពង់ធំ.នៅរសៀលថ្ងៃ១១ខែ តុលាឆ្នាំ២០២១ សម្តេចក្រឡាហោម ស.ខេងឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា៖អភិបាលខេត្តដែលចូលកាន់តំណែងថ្មីត្រូវពិនិត្យមើលគ្រប់កិច្ចការរងារល្នូលនៃការជំរុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងខេត្ត ហើយប្រឹងប្រែងអនុវត្តន៍ ឱ្យមានផលប្រយោជន៍ធានាបានដល់កត្តាបំរើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីទីក្រុងរហូតទៅដល់មូលដ្ខានជនបទ.គៀតជាមួយនឹងប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ឧបនាយរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា៖គោលដៅទាំងនេះអភិបាលខេត្តត្រូវរួមគ្នាជាមួយប្ររធានក្រុមប្រឹក្សាខេត្តបង្កើនការបំពេញការងារជូនប្រជាពលរដ្ឋ និងត្រូវពិនិត្យមើលភាពអសកម្មរបស់ មេភូមិ មេឃុំ -ស្មៀចៅសង្កាត់-និងមន្ត្រីប៉ុស្តិរដ្ឋបាល ត្រូវដាស់តឿនណែនាំឱ្យធ្វើការងារបំរើប្រជាពលរដ្ឋមានតម្លាភាពល្អ។
ឯកឧត្តម.ងួនរតនះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៏ប្តេជ្ញា ប្រតិបត្តិតាមការណែនាំរបស់សម្តេចក្រឡាហោមនិងប្រមុខរាជរដ្ឋាភិបាល ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងពេលដែលព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាបានត្រាសបង្គាប់ផ្ទេរភារកិច្ចជូនឱ្យបន្តបំរើប្រជាពលរដ្ឋ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនេះ។
ឯកឧត្តម មានប្រសាសន៍ទៀតថា៖ទាំងកិច្ចការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍លើគ្រប់វិស័យ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំប្រមូលកម្លាំងសាមគ្គីភាពគ្នាឱ្យបានល្អ ចាប់ ពីថ្នាក់ខេត្តរហូលដល់មូលដ្ឋាន នាំគ្នាបំពេញការតព្វកិច្ច បំរើប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពនិងមិនរើសអើង
សូមបញ្ជាក់ថា៖ការប្រកាសអភិបាលខេត្តកំពង់ធំនេះគឺ ឯកឧត្តម.សុខលូ ត្រូវបានផ្ទេរចេញទៅបំពេញការងារជាអភិបាលខេត្តបាត់ដំបង និងចូលកាន់តំណែងជំនួសមកវិញ ដោយឯកឧត្តម ងួន រតនះ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំតាមព្រះរាជក្រិត្យចុះថ្ងៃទី៣០កញ្ញាឆ្នាំ២០២១ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមាហាក្សត្រនៃព្រះរាណាចក្រកម្ពុជា។