សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នាំយកថវិការបេឡាមរណៈសង្រ្គោះប្រគល់ជូនគ្រួសពចំនួន៣គ្រួសារ

ដោយ÷សេង ពិសិដ្ឋ

ព្រះវិហារ÷ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ រួមនិងលោកឧត្ដមសេនីយ៍ត្រី ខឹម ឆៃ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា អនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ តំណាង ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំ ក្រុមការងារ សមាគម ខេត្ត សមាគមក្រុង ស្រុកនិងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះជូនដល់ក្រុមគ្រួសារសពចំនួន៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ៤,០០០,០០០៛ ។

សពដែលបានទទួលមរណៈភាពមានឈ្មោះដូចខាងក្រោម :

សពទី១ ឈ្មោះ ជា ភុន ភេទប្រុស អាយុ ៤៩ឆ្នាំ  និវត្តជន បានទទួលមរណៈភាពនៅ ភូមិតេជោបុស្បស្បូវ ឃុំស្រអែម ស្រុកជាំសាន្ត  ខេត្តព្រះវិហារ ។

-សពទី២ ឈ្មោះ គង់ សំណាង ភេទប្រុស អាយុ ៥៣ឆ្នាំ  និវត្តជន បានទទួលមរណៈភាព នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

-សពទី៣ ឈ្មោះ អៀង សារិន ភេទប្រុស អាយុ៦២ឆ្នាំ មុខសញ្ញា និវត្តជន បានទទួលមរណៈភាព នៅភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្នុងការចុះប្រគល់ថវិការបេឡាមរណៈសង្រ្គោះនោះផងដែរ លោកអនុប្រធានសមាគម បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគមជូនដល់ក្រុមគ្រួសារសពទាំង៣គ្រួសារផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *