ដោយ៖ឈិត សំបូរ
កំពង់ធំ៖.ផ្លូវចូលប្រាសាទសំបូរព្រៃគុគ.ដែលជាសម្បត្តិបេតិកភណ្ទពិភពលោក ប្រៀបដូចផ្លូវចូលទៅឋានសួគ៍ផ្លូវចូលប្រាសាទសំបូរព្រៃគុគ ត្រូវបានប្រជាពលរដ្ឋជាច្រើន មានការត្អូញត្អែរពីផលលំបាក់ក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវមួយនេះដែលមានប្រវែងជាង៣គ.ម បច្ចុប្បន្នរដូវវស្សាផ្លូវមួយខ្សែនេះ បានក្លាយជាតជង្ហុកជ្រៅៗ គ្រាដែលអ្នកធ្វើដំណើរឆ្លងកាត់ទីនោះប្រឈមនិងគ្រោះថ្នាក់ ចំណែកអ្នកជិះម៉ូតូដួលប្រឡាក់សំលៀកបំពាក់ ថ្លោះដៃជើង.ក្រឡាប់រថយន្តជាអន្លឺៗថា មិនស័ក្កសមជាផ្លូវចូលរមណីយដ្ឋានសំបូរព្រៃគុគ ដែលជាទ្រព្យសម្បត្តិបេតិកភ័ណ្ទពិភពលោកនោះឡើយ ពលរដ្ឋបានស្នើរសុំឲ្យអាជ្ញាធរសំបូរព្រៃគុគ ចេះទទួលខុសត្រូវខ្លះផង។៖ លោកទង់ គឹមតុល អភិបាលស្រុកប្រាសាទសំបូរៈ ថ្លែងប្រាប់ថា.ចំពោះផ្លូវចូលប្របាទសំបូរព្រៃគុគ អាជ្ញាធរស្រុកពុំមានសិទ្ធិក្នុងការកែលំអរ ឬក៏ជួសជុលឲ្យប្រសើឡើងនោះទេ ដោយសារតែតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគ ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិសំបូរព្រៃគុគ សូម្បីតែយកគ្រឿងចក្រមកគៀរ ឬចង់កាប់បង្ហូរទឹកចេញពីថ្នល់ក៏មិនទទួលបានការអនុញ្ញាតិឡើយ។
តំបន់ប្រសាទសំបូរព្រៃគុគ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ទពិភពលោក កាលថ្ងៃទី៨ខែកក្កដា ឆ្នាំ ២០១៧ នៅទីក្រុងKrakow ប្រទេសប៉ូឡូញ ដែលមិនមែនជារឿងចៃដន្យនោះទេ ថែមទាំងទទួលស្គាល់ពីអង្កការយូណេស្កូរ តែក្នុងរយះពេលមកដល់បច្ចប្បន្ន ផ្លូវក្នុងតំបន់ប្រាសាទសំបូរព្រៃគុគ បែរជាផ្លូវចូលទៅកាន់ទីនោះត្រូវរលាយខូចខាតស្ទើរទាំងស្រុង។ ដោយពុំមានការថែទាំ និងយកចិត្តទុកដាក់របស់អាជ្ញាធរសំបូរព្រៃគុគ។ទាក់ទិននិង ផ្លូវក្នុងតំបន់ប្រាសាទសំបូរព្រៃគុគ មហាជនបានសំណូមពរឲ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្បះ ឯកឧត្តមទទួលបន្ទុកអាជ្ញាធរសំបូរព្រៃគុគ និងស្ថាប័នពាក់ព័ន្ឋ មេត្តាជួយកែលំអរ និងសម្រួលផ្លូវឲ្យសមរម្យផង។គួររំលឹកថា.តំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុគ.ស្ថិតក្នុងឃុំសំបូរ.ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។…មហាជនមើលឃើញថាអាជ្ញាធរជាតិប្រសាទសំបូរព្រៃគុកហាក់ដូចជាមិនមានការអភិវឌ្ឍន៍ នៅតំបន់រមនីយដ្ឋាន ដែលធ្លាប់ស្រស់បំព្រង និងធ្វើការកែលម្អផ្លូវជារៀងរាល់ឆ្នាំ ប៉ុន្តែក្រោយពីអាជ្ញាធរជាតិគ្រប់គ្រងហាក់បីដូចទុកតំបន់នេះចោលទៅវិញ។