ដោយ៖សហការី
ខេត្តព្រះវិហារ.មនុស្សម្នាក់ក្នុងចំណោមពួករបស់គេ២នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណះពួកគេទាំង២នាក់បាននាំគ្នាចូលទៅអារនឹងកាត់ឈើនៅក្នុងព្រៃ។
ហេតុការមួយនេះគឺបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១នឹង២០នាទីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២១នៅត្រង់ចំនុចអូរស្វាយដែលមានចំងាយពីភូមិប្រមាណប្រហែលជា០៧គ.ម.ស្ថិតក្នុងភូមិសាស្ត្រនៃភូមិវាលធំឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារ។
បើតាមកាបញ្ជាក់ពីនគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថាដោយនៅមុនពេលកើតហេតុគេបានឃើញបុរសដែលជាជនរងគ្រោះខាងលើមានបក្ខពួកគ្នាចំនួន២នាក់បានបើកគោយន្តកន្ត្រៃដោយមានទាំងម៉ាសុីត្រង់តានរ័១គ្រឿងផងនោះដែលក្នុងបំណងពួកគេចូលទៅកាត់នឹងអារជ្រៀកឈើដើម្បីដឹកយកមកប្រើប្រាស់។
សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថានៅក្នុងខណៈមុនពេលគ្រោះថ្នាក់នឹងកើតមានឡើងនោះបុរសដែលជាបក្ខពួកនៃជនរងគ្រោះដែលទៅជាមួយគ្នាខាងលើនោះរូបគេក៏បានយកម៉ាស៊ីនត្រង់តាន័រទៅអាររំលំដើមឈើហើយដើមឈើខាងលើក្នុងគ្រានោះដើមឈើនោះក៏បានកាត់ផ្តាច់រួចហើយដែរតែនៅមិនទាន់ដួលរលំ ភ្លាមនោះជនរងគ្រោះឃើញដូច្នោះ
ក៏បានយកម៉ាស៊ីនត្រង់តាន័រទៅអារបន្ថែមទៀតតែមិនបាននឹងប្រុងប្រយត្ន័ចៃដន្យភ្លាមនោះដើមឈើខាងលើក៏បានរលំមកចំសង្កត់ពីលើបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ នរគបាលបានបញ្ជាក់បានទៀតថាជនរងគ្រោះខាងលើមានឈ្មោះឆាំ ឈឿនភេទប្រុស អាយុ៣៥ឆ្នាំមុខរបជាកសិករបច្ចុប្បន្នស្នាក់នៅ ភូមិ វាលធំ ឃុំជាំក្សាន្តស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ។
នឹងអ្នករួមដំនើរមានឈ្មោះចាន់ សុភក្ត្រ័ភេទប្រុសអាយុ៣០ឆ្នាំមុខរបជាកសិករបច្ចុប្បន្ន ស្នាក់នៅភូមិឃុំស្រុកនឹងខេត្តជាមួយគ្នាហើយត្រូវជាបងប្អូនជីដូនមួយជាមួយនឹងជនរងគ្រោះ ។ ក្រោយកើតហេតុសមត្ថកិច្ច នគរបាលស្រុកជាំក្សាន្តបានចុះទៅដល់ទីតាំងកន្លែងកើត ហេតុដោយបាន កោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះដោយសមត្ថកិច្ច បានសន្និដ្ឋាន ឃើញថាសាកសពជនរងគ្រោះខាងលើប្រាកដពិតជាបានស្លាប់ដោយសារតែករណីដើមឈើរលំសង្កត់ពីលើពិតប្រាកដមែនហើយក៏បានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។