ដោយ៖សហការី
ព្រះវិហារ៖លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា អត្តលេខ០១៦៥៩២ឈរជើងប្រចាំ សមូរភូមិ ទិសទី១ ប្រាសាទព្រះវិហារ បានថ្លែងបដិសេធការផ្សាយតាមទូរទស្សន៍ អនឡាញក្នុងស្រុក មួយ ដែលផ្សាយដកស្រង់តាមខ្លឹមសារពាក្យបណ្តឹងរបស់ភាគីម្ខាង ដែលបានប្តឹងលោកកាល ពីឆ្នាំ២០១៩ ក្នុងករណីវិវាទដីធ្លីមួយកន្លែងនៅភូមិអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយត្រវបានស្ថាប័នតុលាការខេត្តព្រះវិហារនិងសាលាឧទ្ទរណ៍ខេត្តត្បូងឃ្មុំ បានកាត់សេចក្តី អោយលោកឈ្នះ។
លោកឧត្តមសេនីយ៍ត្រី ប៉ូច សុខជា បានថ្លែងអោយដឹងនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ នេះថា៖រឿងក្តីមួយដែលមានរយះពេលប្រហែល៣ឆ្នាំទៅហើយ ដែលតុលាការខេត្ត ព្រះវិហារ និងសាលាឧទ្ទរណ៍ បានសម្រេចអោយលោកឈ្នះក្តីលើភាគីដើមចោទ ហេតុម្តេចក៍ ពេលថ្មីៗនេះមានទូរទស្សន៍អនឡាញក្នុងស្រុកមួយ ដកស្រង់ខ្លឹមសារតែនៅក្នុងពាក្យបណ្តឹង របស់ភាគីម្ខាងដែលបានប្តឹងលោកយកមកអាន ដែលជាហេតុធ្វើអោយមានការភាន់ច្រឡំ ពិសេសធ្វើអោយប៉ះពាលដល់កិត្តិយសរបស់លោកនិងក្រុមគ្រួសារ។ លោកប៉ូច សុខជា ថ្លែងបន្តថា៖សាលាដំបូងខេត្តព្រះវិហារលេខ២០១ចុះថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩ លើសំណុំរឿង៤២៧៤.ព្រ.ទ បានសម្រេចលើកលែងការចោទប្រកាន់លើរូបលោក ហើយបានប្រគល់ប្រាក់តម្កល់ចំនួន៤លានរៀលមកឲលោកវិញ។ដោយឡែកសាលាឧទ្ទរណ៍ត្បូងឃ្មុំសំណុំរឿងលេខ៤៨ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ សាលដីកាលេខ៥៣ សស.ក្រII (វ.ធ)ចុះថ្ងៃទី១០ខែសីហាឆ្នាំ២០២១ បានសម្រេចទទួលពាក្យបណ្តឹងឧទ្ទរណ៍ លេខ៤៩៦ចុះ ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ របស់ដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ស៊ីន ចាន់ឌុន ទុកជាត្រឹម ត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយផ្ទុយនឹងគតិច្បាប់។ តម្កល់ដីកាដំណោះស្រាយលេខ៤២៧២ព្រ.ទ ចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ របស់ចៅក្រមស៊ីបសួរសាលាដំបូងខេត្តព្រះវិហារ ទុកជាបានការដដែល។
លោកប៉ូច សុខជា បានថ្លែងរំលឹកថា៖មុនឈានដល់ការប្តឹងរូបលោកពីភាគីម្ខាង គឺផ្តើមចេញ ពីការទិញលក់ដី ដែលកាលនោះរូបលោកបានលក់ដីមួយកន្លែងទៅ អោយឪពុកបុរស ម្នាក់ដែលបានប្តឹងលោក មានទំហ៊ំ១៧០ម៉ែត្រគុណ១៨០ម៉ែត្រទំហ៊ំ២៥៥០០ម៉ែត្រការ៉េ ក្រោយឪពុករូបនោះបានទិញហើយ ក៏ប្រាប់លោកអោយផ្ទេសិទ្ធទៅអោយកូនដោយ មានការទទួលស្គាល់ពីលោកមេភូមិអានសេះនិងលោកមេឃុំជាំក្សាន្តត្រឹមត្រូវកាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧ តែបុរសជាកូនរូបនោះមិនសុខចិត្ត លោកក៏ផ្ទេអោយជាលើកទី២មាន ទំហ៊ំ៣៣៧៩១ម៉ែត្រការ៉េ ដោយមានការទទួលស្គាល់ពីការិយល័ភូមិបាល ស្រុកនិងលោក អភិបាលស្រុកជាំក្សាន្ត ចុះថ្ងៃទី២៥ខែមករាឆ្នាំ២០២១៩ ក្នុងគោលបំណងបញ្ចប់ទំនាស់គ្នា ប៉ុន្តែទំនាស់មិនបានចប់នោះទេ ភាគីដើមបណ្តឹងនៅតែព្យាយាមប្តឹងលោកទៅតុលាការទៀត តែតុលាការសម្រេចអោយលោកឈ្នះទាំងនៅថ្នាក់ខេត្តនិងនៅឧទ្ទរណ៍ផងដែរ។
ដោយជុំវិញការអានតែខ្លឹមសារលើពាក្យបណ្តឹងរបស់ភាគីម្ខាងដែលបានប្តឹងរូបលោក ពីទូរទស្សន៍អនឡាញក្នុងស្រុកមួយនោះ គឺបានធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់លោក ពិសេសធ្វើអោយមានការយល់ច្រឡំពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធ ពលខេមរះភូមិន្ទនិងបញ្ជាការដ្ឋានកងទ័ពជើងគោកទាំងដែលរឿងក្តីទាំងនេះគឺតុលាការសម្រេចអោយ លោកឈ្នះក្តីពីថ្នាក់ខេត្តរហូតដល់សាលាឧទ្ទរណ៍។លោក ប៉ូច សុខជា ថាតាមរយះ មេធាវីរបស់លោក នឹងធ្វើលិខិតលាយល័ក្ខអក្សរមួយច្បាប់ផ្ញើទៅ ទូរទស្សន៍អនឡាញមួយ នោះអោយផ្យាយកែតម្រូវឡើងវិញ ក្នុងករណីដែលមិនផ្សាយកែតម្រូវទេលោកនឹងប្តឹង ទៅតុលាការដើម្បីចាត់វិធានការទៅតាមច្បាប់៕