ដោយ៖ឈិត សំបូរ
កំពង់ធំះថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ ធំ បាន ដឹកនាំ សហការី រួម ជាមួយ អជ្ញាធរដែនដី ទៅ ប្រគល់ ផ្ទះ ខ្នង ទី ២០០ អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុនរ៉ានី ហ៊ុន សែន តាម រយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគម អតីត យុទ្ធ ជន កម្ពុជា ជូន លោក វរសេនីយ៍ ត្រី ហុីង សារឿន អាយុ ៦៣ ឆ្នាំ ចូល បម្រើ ក្នុង ជួរ កង ទ័ព នៅ ឆ្នាំ ១៩៨០ (កងពល លេខ ៦ ប្រចាំ ការ នៅ ខេត្ត បាត់ដំបង ) បាន ត្រូវ របួស ពិការ ដោយ សារ ជាន់ គ្រាប់ មីន ក្នុង សមរភូមិ ឆ្នាំ ១៩៩៤ ក្នុង សមរភូមិ នៅខេត្ត ប៉ៃលិន ។ ភរិយា ឈ្មោះ ញាន សាខន អាយុ ៥៦ ឆ្នាំ មាន កូន នៅ ក្នុង បន្ទុក ចំនួន ៤ នាក់ បច្ចុប្បន្ន រស់ នៅ ភូមិ ស្រឡៅ ឃុំ ងន ស្រុក សណ្តាន់ ខេត្ត កំពង់ ធំ ។
ផ្ទះ ថ្មី ដែល បាន ប្រគល់ ជូន គាត់ នៅ ពេល នេះ មាន ទំហំ ៦ម៉ែត្រ x ៤ម៉ែត្រ សាងសង់ ពី ឈេី ខ្ពស់ ផុត ពី ដី រនាប និង ជញ្ជាំង ក្តារ ដំបូល ប្រក់ ស័ង្កសី ជណ្ដើរ កាច់ សាងសង់ ដោយ ក្រុម ជាងសំណង់ ផ្នែក សឹក រង សណ្តាន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ក្នុង ពិធី ប្រគល់ ផ្ទះ ថ្មី នេះ ក្រុម ការងារ សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ ធំ បាន នាំ យក អំណោយ របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោក ជំទាវ ពេជ ចន្ទមុន្នី ទៅ ឧបត្ថម្ភ ជូន គាត់ បន្ថែម ទៀត មាន អង្ករ ចំនួន ៥០ គីឡូ ក្រាម មីម៉ាម៉ា ចំនួន ២ កេស ទឹក ត្រី និង ទឹក ស៊ីអ៊ីវ ចំនួន ២ យួរ ត្រី ខកំប៉ុង ចំនួន មួយ យួរ និង ថវិកា មួយ ចំនួន ផងដែរ ។