ប្រជាពលរដ្ឋចំនួន៣០គ្រួសារជាប់ចត្តាឡីស័កទទួលគ្រឿងឧបភោគបរិភោគពីសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តប្រចាំខេត្តព្រះវិហារ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តប្រចាំខេត្តព្រះវិហារ បាននាំនូវសម្ភារៈជាគ្រឿងឧបភោគបរិភោគចែកជូន ដល់ប្រជាពលរដ្ឋជាប់ធ្វើចត្តាឡីស័ក ចំនួន៣០គ្រួសារ ស្ថិតនៅភូមិអូរខ្លែងព័រ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ។

ក្នុងពិធីចែកអំណោយនោះផងដែរ មានការអញ្ជើញចូលរួម ពីអាជ្ញាធរក្រុងព្រះវិហារ ភូមិ ឃុំ ព្រមទាំង សមាជិកសមាជិការ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តប្រចាំខេត្ត ព្រះវិហារជាច្រើនរូប។ ខណៈនោះដែរ លោក ចេន រ៉ា អនុប្រធានសាខាសមាគម តំណាងលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តប្រចាំខេត្តព្រះវិហារ បានពាំនាំ ប្រសាសន៍ផ្ដាំផ្ញើរសួសុខទុកពីសំណាក់ ថ្នាក់ដឹកនាំសមាគមជូនដល់បងប្អូនដែលកំពុងមានផលវិបាកក្នុងកំឡុងពេលធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ១៩។

ក្នុងឱកាសនោះដែរលោក រស់ សារី អភិបាលរងក្រុងព្រះវិហារ បានមានប្រសាសន៍សួសុខទុក្ខដល់ បងប្អូនទាំងអស់ដែលកំពុងជាប់ធ្វើចត្តាឡីស័កនិងធ្វើការ ណែនាំឲ្យបងប្អូនប្រកាន់ខ្ជាប់នៅវិធី ការពារនិងចូលរួមអនុវត្តន៍តាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជាការផ្សព្វផ្សាយរបស់ ក្រសួងសុខាភិបាល ឈានទៅដល់ការកាត់ផ្ដាច់ឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ ហើយលោកក៏បានថ្លែង អំណរគុណដល់សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តប្រចាំខេត្តព្រះវិហារក្នុងការផ្ដល់ អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ពួកគាត់( នេះសរបញ្ជាក់ឲ្យឃើញថា ពួកយើងបានជួយគ្នាក្នុង គ្រាមានអាសន្ន)។

សូមបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគដែលត្រូវចែកជូននៅពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបាន៖ ១.អង្ករ  ២០kg      ២.ទឹកត្រី ០២ដប  ៣.មី ១០កញ្ចប់  ៤.ប្រេងឆា   ០១ដប ៥.ត្រីខ   ០១យួរផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *