វិធានការរដ្ឋបាលហាមការជួបជុំមនុស្សច្រើនត្រូវជាកំហិត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង:គិតចាប់ពីថ្ងៃទី២៧ខែកញ្ញា២០២១នេះតទៅរយះពេល១០ថ្ងៃត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖ការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាមនានា។

សកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ ឌីស្កូរថេប និងបៀហ្គាឌីន រមណីយដ្ឋានធម្មជាតិ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ បណ្ណាល័យការប្រគុំតន្រ្តី ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុង ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រាល់សកម្មភាពនៃការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០(ដប់)នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធមានសមត្ថកិច្ច។

រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ។

រាល់ការជួបជុំក្រាលកន្ទេលអង្គុយហូបអាហារតាមសួនច្បា ម្លប់ឈើ និងតាមទីកម្សាន្តនានា ដែលមិនបានរក្សាគម្លាតសុវត្ថិភាព។

សកម្មភាពអាជីវកម្មពេលរាតី រួមមានតូបលក់ចល័ត ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើន ត្រូវហាមឃាត់ចាប់ពីម៉ោង ២១:០០ (ម្ភៃមួយ និងសូន្យ)នាទី ដល់ម៉ោង ០៣:០០(បីនិងសូន្យ)នាទី ជាកំហិត។

សកម្មភាពប្រមូលផ្តុំមនុស្ស ក្នុងការថ្វាយបង្គំតាមបែបសាសនា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *