អំណោយ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ត្បូងឃ្មុំ :  អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុនី ត្រូវបានឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាំយកទៅប្រគល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សម្រាប់សាងសង់អគារជាបន្ត ពិសេសប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ថ្លែងក្នុងឳកាសនោះ  លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្ហាញនូវសកម្មភាពបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបទល្មើសនានា ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ ដល់ទឹកចិត្តរបស់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន ពិសេសបន្តលើភារកិច្ចការងារនេះ ឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត ។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំពាវនាវឲ្យកងកម្លាង ត្រូវតែបង្កើនការចូលរួមបង្ការទប់ស្កាត់ជំងឺ Covid-19 ឲ្យបានខ្លាំងក្លាបន្ថែមទៀត ជាពិសេសសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសាកល ត្រូវ រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺ ដ៏ កាច សាហាវ នេះ។

ចំពោះអំណោយនាំយកទៅផ្តល់ជូននាឳកាសនោះរួមមាន សុីម៉ង់ត៍ ៥០តោន អង្ករ១តោន ទឹកសុទ្ធ១០០កេស មី៥០កេស ម៉ាស២៥០០ម៉ាស អាល់កុល៩០លីត្រ បន្លែធម្មជាតិ និង ថវិកា មួយចំនួន ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *