រដ្ឋបាលស្រុកកណ្ដាលស្ទឹងទទួលអំណោយមនុស្សធម៌អំពីសប្បុរសជន

ដោយ ៖ ភាវុន

កណ្ដាល   នៅព្រឹកថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2021 លោកគីន វិច្ឆិកា ហៅ ឌុល និងអ្នកស្រីញឹម ចំណាន ថៅកែការ៉ាស់សាំង L H R ស្ថិតនៅភូមិ ស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មានចិត្តសប្បុរសធម៌ឧបត្ថម្ភ ថវិការគ្រឿងឧបភោគបរិភោគនិងសម្ភារះការពារជំងឺ covid 19មួយចំនួនមកដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង រួមមាន អង្ករ3តោន ថ្មើរមួយ 120 បេ អាល់កុល ចំនួន50ដប ម៉ាសចំនួន 10 ប្រអប់ និងថវិកាចំនួន 1 លានរៀល ។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅទៅដល់សប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៌ជួយឧបត្ថម្ភសម្ភារៈការពារជំងឺកូវីដ19 មកដល់រដ្ឋបាលស្រុក ពិសេសលោក គិន វិជ្ជាការ និងភរិយាដែលបានចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ជួយឧបត្ថម្ភមកដល់រដ្ឋបាលស្រុកទុកសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋដែលមានពាក់ព័ន្ធនឹងជំងឺកូវីដ19 ទូទាំងស្រុកកណ្ដាលស្ទឹងនាពេលនេះផងដែរ។

លោកអភិបាលស្រុកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវតន៏គោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ 3កុំ3ការពាររបស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា  ដើម្បីទប់ស្កាត់ការពារកុំឱ្យជំងឺដ៏សាហាវនេះឆ្លងរាតត្បាតជាបន្តទៀត និងដើម្បីឈានទៅដល់ការបញ្ចប់នៅព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈខាងមុខឆាប់ៗនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *