លោកអភិបាលស្រុកចន្ទ្រាដឹកនាំក្រុមការងារចុះពិនិត្យនិងការបង្រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ (ថ្នាក់ត្រៀមប្រឡងនៅថ្ងៃខាងមុខ)ទូទាំងស្រុកចន្ទ្រា

ដោយ៖ សាយ​ ហ្គន

ស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោក ថន ថាវុទ្ធា អភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា និងបង្រៀនឡេីងវិញសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ (ថ្នាក់ត្រៀមប្រឡង) នៅវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ចន្ទ្រា អនុវិទ្យាល័យផនសែនទេពធីតាសំរោង ទួលស្ដី ចន្ទ្រា ច្រេស និងអនុវិទ្យាល័យព្រៃគគីរ ក្នុងស្រុកចន្ទ្រា ។

ថ្លែងក្នុងឱកាសនេះដែរ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានប្រសាសន៍សាកសួរសុខទុក្ខលោកនាយកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពីស្ថានភាពរស់នៅ និងការសិក្សា តាមបែបបទថ្មីក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ជាសកល ដែលនាំឱ្យសាលារៀនត្រូវបិទទ្វារ  បង្កហានិភ័យបន្ទុចបង្អាក់ដល់ឱកាសទទួលបានការអភិវឌ្ឍរបស់កូនក្មួយសិស្សានុសិស្សទូទាំងប្រទេស។

លោកអភិបាលស្រុកបានបន្ថែមទៀតថា៖ដោយមេីលឃេីញពីការធ្លាក់ចុះ និងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន រដ្ឋបាលស្រុកចន្ទ្រា អនុវត្តតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យលទ្ធភាពបេីកដំណេីរការសាលាដែលស្ថិតក្នុងកម្រិតហានិភ័យទាបឡេីងវិញ។តែក៏សូមការចូលរួមពីមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សូមណែនាំបន្ថែម ពីវិធានការការពារតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់កូនក្មួយសិស្សានុសិស្សត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្មួយៗត្រូវរក្សាគម្លា តសុវត្ថិភាព ពាក់ម៉ាស ឧស្សាហ៍លាងដៃជាមួយអាល់កុល ឬសាប៊ូឱ្យបានញឹកញាប់ បេីមានបញ្ហាសុខភាពត្រូវជម្រាបដល់លោកគ្រូ អ្នកគ្រូជាបន្ទាន់ក្នុងនោះដែរលោកថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា បានឧបត្ថម្ភម៉ាសក្នុង១សាលា១០ប្រអប និងផ្ទាំងរូបភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *