តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងត្រួតពិនិត្យកម្លាំងមធ្យោបាយ.ឧបករណ៍.សម្ភារះដើម្បីត្រៀមធ្វើការសង្គ្រោះបន្ទាន់នពេលដែលមានគ្រោះមហន្តរាយដោយសារទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី ២៧  ខែកញ្ញាឆ្នាំ ២០២១នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងមានរៀបចំត្រួតពិនិត្យកម្លាំងទ័ព មធ្យោបាយ.ឧបករណ៍ សម្ភារៈ ត្រៀមចល័ត កម្លាំងយោធាដើម្បីត្រៀមធ្វើការសង្គ្រោះបន្ទាន់ នូវ គ្រោះមហន្តរាយដោយសារទឹកជំនន់ គ្រោះមហន្តរាយផ្សេងៗកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។កម្លាំងដែលបានចូលរួមថ្ងៃនេះមានចំនួន ៦១ នាក់មកពីតាមបណ្តាអង្គភាពក្រុង.ស្រុក ចូលរួមក្នុងការសង្គ្រោះបន្ទាន់នៅគ្រោះមហន្តរាយផ្សេងៗដោយគ្រោះធម្មជាតិទឹកជំនន់ ។កិច្ចធ្វើយុទ្ធនាការអន្តរាគមន៍សង្គ្រោះបន្ទាន់ខាងលើនេះដឹកនាំដោយឧត្តមសេនីយ៍ត្រី. អ៊ុសុភា. មេបញ្ជាការ និងជាអនុប្រធាន ក្រុមការងាររុករកសង្គ្រោះ និងសន្តិសុខ នៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តដោយធ្វើឡើងក្រោមអធិបតីភាព លោក. នៃ ចារី .អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររុករកសង្គ្រោះ និងសន្តិសុខ នៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង ។នៅក្នុងកិច្ចដំណើរការអន្តរាគមន៍និងសង្គ្រោះបន្ទាន់នេះត្រូវគេមើលឃើញធ្វើឡើងនៅមាត់ទន្លេផ្សារក្រោមមានទាំង រថយន្តតូច ធំ ៧ គ្រឿង. ការណូត 3 គ្រឿង និងសម្ភារៈសង្គ្រោះបន្ទាន់មួយចំនួនផងដែរ។មេបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី .អ៊ុសុភា.បានអោយដឹងថាគោលបំណងការធ្វើយុទ្ធនាសង្គ្រោះបន្ទាន់ខ្នាត់តូចរបស់កងទព័ដើម្បីត្រៀមក្នុងការសង្គ្រោះបន្ទាន់គ្រាដែលមានគ្រោះមហន្តរាយផ្សេងៗកើតឡើងដូចជាគ្រោះទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋណះដែលកងទព័ជាស្នូលជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ ។មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តបានបញ្ជាក់ទៀតថាខេត្តកំពង់ឆ្នាំងជាខេត្តមួយដែលនៅជាប់ដងទន្លេសាបដែលកើតមានស្ទើតែរាល់ឆ្នាំហើយនៅឆ្នាំនេះបានធ្វើអោយកំណាត់ផ្លូវជាតិនិងសំណង់ទ្វាទឹកធំៗមួយចំនួនរងផល់ប៉ះពាល់និងបានជួយសង្គ្រោះបន្ទាន់តែក្នុងលក្ខណះមិនទាន់មានផលប៉ះពាលដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅឡើយនោះទេ ។ចុងក្រោយមេបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវត្រៀមអន្តរាគមន៍ជាប្រចាំដើម្បីជួយសង្គ្រោះក្នុងខេត្តក៍ដូចជាទបញ្ជាយោធភូមិភាគទព័ជើងគោកដើម្បីទៅជួយតំបន់មួយចំនួនដែលមានគ្រោះមហន្តរាយដែលយើងត្រូវជួយគ្នា ។សូមបញ្ជាក់ថានេះគឺជាការត្រៀមកម្លាំងសាកល្បងក្នុងការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយដោយសារទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗដោយគ្រោះធម្មជាតិ៕ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *