ដោយ៖សុក្ខារិន
កំពង់ឆ្នាំង:ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នានៅពេលថ្ងៃនិងយប់បានធ្វើអោយស្ថានភាពទឹកទន្លេសាបមានការប្រែប្រួលកើនឡើងនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមគ្រាដែលតំបន់ទំនាប មួយចំនួនត្រូវបានលិច ។
ប្រធានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំលោក ដោក ប៊ុនថុន បានអោយដឹងនៅថ្ងៃទី២៧កញ្ញា២០២១នេះថាស្ថានភាពទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមមាបកម្ពស់៦.៩៤ម៉ែត្រនេះបើធៀបនិងឆ្នាំងនិងឆ្នាំ២០២០ទឹកទន្លេមានកម្ពស់៥.៧០ ម៉ែត្រក្នុងនោះកម្ពស់ទឹកទន្លេសាបដែលត្រូវប្រកាស់អោយមានការប្រុងប្រយត្ន័មានកម្ពស់១១ម៉ែត្រ ។
ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាស្ថានភាពរបបទឹកភ្លៀងទទួលបាន៤ស្រុកដែមានកម្រិត៣.-២២.ម.ម.នៅក្នុងស្រុករលាប្អៀរ ។
ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងលោក.ដោក ប៊ុនថុន.បានអោយដឹងទៀតថាស្ថានភាពទឹកភ្លៀងធ្លាក់ពីមធ្យមទៅខ្សោយមិនមានខ្យល់ដែលបង្កអោយមានជា.ផ្គលាន់ រន្ទះ.ពិសេសបង្កអោយមានផលប៉ះពាលដល់លំនៅឋានសត្វពាហនះបងប្អូនប្រជាពលរដ្ឋនោះឡើយ ។
ក្នុងរដូវវស្សាភ្លៀងធ្លាក់ទឹកទន្លេឡើងផងនេះលោកក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តចេញទៅស្រែ ចំការ.មើលគោ.ក្របី.ត្រូវតែរូតរះវិលចូលលំនៅឋានវិញអោយបានពីថ្ងៃនិងត្រូវមានការប្រុងប្រយ័ត្នជាប់ចំពោះគ្រោះមហន្តរាយដោយធម្មជាតិភ្លៀង.ខ្យល់កន្ត្រាក់.ផ្គរន្ទះដែលបង្កអោយមានផលប៉ះពាល់ដល់អាយុជីវិតផងដែរ ៕