កំពង់ធំៈ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បាន ដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅផ្សព្វផ្សាយគោលនយោបាយបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ ចំណុច និងសេចក្ដីសម្រេចលេខ៩៥ សសរ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកការរៀបចំបុណ្យកាន់បិណ្ឌនិង ភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងបានបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន ៤៥ នាក់ នៅភូមិ ចំនួន ៦ លើចំនួន១៥ ភូមិ ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីនេះប្រ ព្រឹត្តទៅនៅសាលាបឋមសិក្សាពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង។
លោក សូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង បានឡើងរាយការណ៍អំពីស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងលទ្ធផលនៃការអនុវត្តន៍គោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពទទួលបានលទ្ធផលល្អប្រសើរ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាការពារ ដែលបានសហការគ្នាល្អ ជាមួយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវបានយ៉ាងល្អប្រសើរ និងបានអំពាវនាវដល់ប្រជាការពារ និងប្រជា ពលរដ្ឋទាំងអស់ រួមគ្នាបន្តអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលទើបបានកែសម្រួលថ្មីរបស់រាជរដ្ឋាភិបាល។
ជាមួយនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បាន សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ និងប្រជាការពារយើង ត្រូវបន្តអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយក្តី៕