ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំងៈសប្បុរសជនបន្តផ្តល់អំណោយដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបម្រើសកម្មភាពប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺកូវី១៩នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
លោកស្រី សេង ដាលីនបានផ្តល់អំណោយដល់រដ្ឋបាលខេត្តកំពង់ឆ្នាំងរួមមានៈអង្ករ២តោន ម៉ាស់១០០ប្រអប់ អាល់កុល ៥កាននិងថវិកា៤លានរៀលហើយពិធីប្រគល់ទទួលអំណោយនេះ បានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង ដោយអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តម អម សភា អភិបាលរងខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ដែលតែងតែបានឧបត្ថម្ភគាំទ្រ រាល់កិច្ចការងារសង្គម ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងឱ្យមានប្រសិទ្ធភាព ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថាៈការចូលរួមរបស់សប្បុរសជនគឺជាកិច្ចការដ៏មានសារៈសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដែលធ្វើឱ្យមូលដ្ឋានបានជៀសជំងឺដ៏កាចសាហាវនេះ ៕