ស្ងាត់ៗបែកធ្លាយ ឈ្មោះ តុលានិងលោក ផាន់ នី. ជាឈ្មួញរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ ចូលដេប៉ូឈើខេត្តកំពង់ធំសមត្ថកិច្ច មិនបង្រ្កាប

ដោយ៖ឈិត សំបូរ

កំពង់ធំ : សកម្មភាព ដឹក ជញ្ជូន ឈើ ដោយ ខុសច្បាប់ ចេញពី ភូមិត្រពាំងព្រីង និងភូមិតាសែង ដឹកតាមផ្លូវចាក់ក្រញ៉ាញ់ ឃុំសាគ្រៀម ស្រុក ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ របស់ឈ្មួញឈុមោះ តុលា.និងលោក.ផាន់ នី បានធ្វើ សកម្មភាព ជារៀងរាល់យប់។

ជាក់ស្តែង នៅ យប់ ថ្ងៃ ១៤ខែ កញ្ញា ឆ្នាំ ២០២១នេះ រថយន្ដ សាំយ៉ុង ពណ៌ ត្រួយ ចេក.រថយន្ត ម៉ាស្តារ និងរថយន្តស៊ីណា របស់ លោក តុលា បានដឹក ជញ្ជូន ឆ្លងកាត់ ស្នាក់ការ បរិស្ថាន ភូមិ បុស្ស ស្រុក ប្រាសាទ បល្ល័ង្ក និងឆ្លងកាត់ ជំនាញ ជាច្រើន កន្លែង ទៀត ដោយរំភើយ រហូត ដឹកចូលដេប៉ូឈើនៅខេត្តកំពង់ធំ ប្រកបដោយ សុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចជំនាញឡើយ។

ប្រភព បែកធ្លាយ បាន ឲ្យដឹងថា រថយន្ដ របស់ លោក តុលា.និងលោក ផាន់. នី.ជា រថយន្ត ដែល សមត្ថកិច្ច ជំនាញ .ផ្តល់សិទ្ធនិងអំណាចឲ្យដឹកឈើ ប្រភេទ ឈើ ធ្នង់ ឈើ

ផ្ចិក ដោយសេរី ដោយពុំមានការបង្រ្កាបឡើយ ជាហេតុ ធ្វើ ឱ្យ មាន ការសង្ស័យ ថា ពិតជាមាន ការឃុបឃិតគ្នាជាប្រព័ន្ឋ។

រីឯប្រភពពី អ្នក ភូមិ ត្រពាំង ព្រីង និងភូមិតាសែង.បានឲ្យដឹងថា គ្រប់អ្នកដឹកឈើបានអួតអាងថា ឈើដែលដឹកចេញពីព្រៃសុទ្ធតែ មានប៉េសេអស់ហើយ ដឹកទៅគ្មានអ្នកណាចាប់នោះឡើយ ធ្វើ ឲ្យមានការ ងឿងឆ្ងល់ ជា ខ្លាំង ថា ជាធម្មតាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ.ចេញច្បាប់ ឲ្យតាមដេប៉ូឈើ ទិញឈើពីក្រុមហ៊ុន ឬដីសម្បទានសេដ្ឋកិច្ច ឬទិញពីការដេញថ្លៃពី រដ្ឋបាលព្រៃឈើ.ចុះហេតុអ្វីបានជាដឹកឈើចេញពីព្រៃសោះ មានប៉េសេដែរ? តើជាឈើស្របច្បាប់ឬយ៉ាងណា?។

តាមការឲ្យដឹងពីអ្នកដឹកឈើ បាន ទម្លាយថា មានក្រុមមេឈ្មួញម្នាក់ បានលក់ប៉េសេក្នុងមួយសន្លឹក ៣០០ដុល្លាឲ្យពួកគេដឹក ឆ្លងផុតខេត្តកំពង់ធំ ហើយបង្គាប់ថា បើមានអ្នកណាសួរនាំឲ្យប្រាប់ថា មានប៉េសេ កាត់ចេញពីដេប៉ូឈើ ហេតុ ដូច្នេះ សូម ឯកឧត្តម រដ្ឋ មន្ត្រី ក្រសួង បរិស្ថាន.ក្រសួងកសិកម្ម រុក្ខា មេត្តា ជួយពិចារណាផង ដើម្បី ឲ្យ អស់ចម្ងល់មហាជន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *