ជនសង្ស័យប្រុសស្រី៥នាក់រួមនិងថ្នាំញៀនជាច្រើនកញ្ចប់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បាន

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង:ជនសង្ស័យប្រុសស្រី៥នាក់រួមនិងថ្នាំញៀនជាច្រើនកញ្ចប់ត្រូវបានសមត្ថកិច្ចការរិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគបាលស្រុកធ្វើការឃាត់ខ្លួនបានជាប់ពាក់ពន្ធ័ករណីគ្រឿងញៀន ។

ករណីប្រតិបត្តការបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៤កញ្ញា២០២១ចំណុចទព័ត្បែង.ឃុំពង្រ.ស្រុករលៀប្អៀរខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបខាងលើបានអោយដឹងថាជនសង្ស័យប្រុសស្រីទាំង៥នាក់ដែលត្រូវខ្លួនខាងលើសមត្ថកិច្ចបានរាយការណ៍ជូនស្នងការនគបាលខេត្តលោកឧត្តមសេនីយ៍ទោ ខូវលី និងសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក.អ៉ិតសុធា.ដើម្បីនាំខ្លួនមកសាកសួរ ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអោតដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនបានមាន ១.ឈ្មោះ. ថូ ឡាំងថង .ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន។

២.ឈ្មោះ សុខ ណាលី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

៣.ឈ្មោះ វ៉ន រូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិនិង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។

៤. ឈ្មោះ ញ៉ុល រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចន្លោះរេន ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង ពាក់ព័ន្ធករណីសមគំនិតជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

៥.ឈ្មោះ សុខ ធុល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកស្នងការរងទទួលបន្ទុកបានឲ្យដឹងទៀតថាក្នុងការបង្ក្រាបករណីខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន (១៣កញ្ចប់ ទម្ងន់ ៥,៦៥ក្រាម ,) ទូរសព័្ទ ចំនួន០៤គ្រឿង ,ដាវ ចំនួន០១ដើម ,កាំភ្លើងកែឆ្នៃ ចំនួន០១ ដើម, ម៉ូតូ ចំនួន០៤គ្រឿង ឧបករណ៍សម្រាប់ប្រើប្រាស់ និង សម្ភាររៈវិចខ្ចប់មួយចំនួន។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *