ដោយ៖សុក្ខារិន
ខេត្ត ពោធិ៍សាត់ :នៅ វេលាម៉ោង៩និង៣៥នាទីថ្ងៃ ទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ ម្សិលមិញកើតមាន ករណី គ្រោះថ្នាក់ ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ ២គ្រឿងបុកគ្នាបណ្ដាល ឲ្យ មនុស្ស ០២ នាក់ រង របួសធ្ងន់ ស្រាល ។
ហេតុការខាងលើនេះបានកើតឡើងនៅ លើ កំណាត់ ផ្លូវជាតិ លេខ ៥ ចន្លោះ គីឡូម៉ែត្រ ១៦៥និង១៦៦ ស្ថិត នៅ ក្នុងភូមិ អូរ អាចម៍កុក ឃុំ អូរ សណ្ដាន់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលនៃ អធិការដ្ឋាន នគរបាល ស្រុក ក្រគរ ដែលចុះដល់កន្លែងកើតហេតុបាន ឲ្យ ដឹង ថា មុន ពេល កើតហេតុ មាន ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ ១២៥ ស៊េរី ឆ្នាំ ២០១២ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ពោធិ៍សាត់ 1C-4377 បើកបរ ដោយ ឈ្មោះ លន សុ ភ័ ណ្ឌ អាយុ ១៩ ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ រស់នៅ ភូមិ ពោធិ៍ អង្ក្រង ឃុំ បឹង កន្ទួត ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ( រង របួសធ្ងន់ បាក់ជើង ស្តាំ ) បើកបរ ក្នុង ទិស ដៅ ពី លិចទៅ កើត ។
សមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថាលុះដល់ កន្លែង កើតហេតុ ខាងលើ បាន បុក គ្នាយ៉ាង ពេញទំហឹង ជាមួយ ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រី ម សេ ១២៥ ស៊េរី ឆ្នាំ ២០១៦ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ បន្ទាយ មាន ជ័យ 1K-8346 បើកបរ ដោយ ឈ្មោះ វ៉ា ត ឡោះ អាយុ ៣៣ ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ រស់នៅ ភូមិ ក្រាំង ធំ ឃុំ អូរ សណ្ដាន់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ( រង របួសស្រាល ) បើកបរ ពី កើត ទៅ លិច ក្នុង ទិស ដៅ ច្រាស គ្នា បណ្ដាល ឲ្យ ខូចខាត ម៉ូតូ ០២ គ្រឿង រីឯ អ្នក រង របួសធ្ងន់ ស្រាល ត្រូវ បាន សមត្ថកិច្ច និង ក្រុម គ្រូពេទ្យ បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ បង្អែក ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបាន ឲ្យ ដឹង ទៀត ថា ករណី គ្រោះថ្នាក់ ចរាចរណ៍ នេះ បណ្ដាល មក ពី កត្តា ល្បឿន និង ខ្វះ ការ ប្រុង ប្រយ័ត្ន រីឯ ម៉ូតូ ទាំង ០២ គ្រឿង ត្រូវ បាន សមត្ថកិច្ច នាំយក មក រក្សា ទុក នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល អូរ សណ្ដាន់ រង់ចាំ ការ ដោះស្រាយ ទៅតាម នីតិវិធី ផងដែរ ៕