ដោយ៖សាយ ហ្គន
ខេត្តស្វាយរៀង៖ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យលេបត្របក់អស់សល់តែផេះបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។
ករណីអគ្គីភ័យឆាបឆេះផ្ទះខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ៈ៣០ថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ស្ថិតក្នុងភូមិ ព្រៃឈើទាល ឃុំ ប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖មានប្រជាពលរដ្ឋឈ្មោះ កឹម សារិទ្ធ (ប្រជាការពារភូមិព្រៃឈើទាល)លេខទូរស័ព្ទ0884190357 បានរាយការណ៍មកកាន់ប៉ុស្ដិ៍រដ្ឋបាលប្រសូតិថា៖ នៅចំណុចភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ហែម ប៊ុនថេត ភេទប្រុស អាយុ54ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងប្រពន្ធឈ្មោះ ម៉ៅ សំអុល ភេទស្រី អាយុ52ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។
ក្រោយពីបានទទួលបានព័ត៌មានរាយការណ៍ខាងលើភ្លាមសមត្ថកិច្ចយើងបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាបទៅជួយពន្លត់នៅកន្លែងកើតហេតុប៉ុន្តែជាអកុសលដោយនៅឆ្ងាយនិងផ្លូវតូចពិបាកចូលទៅសង្គ្រោះនោះគឺមិនអាចជួយបានទាន់ពេលវេលានោះទេ។
ចំណែកផ្ទះដែលអគ្គីភ័យឆាបឆេះនោះមានទំហំ៦មែត្រគុណនឹង៧មែត្រ ដំបូលប្រក់ស៊ីប្រូ ជញ្ជាំងសង្ក័សីរៀបបន្ទប់ខាងក្រោមផ្ទះត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង។ហើយសម្ភារៈដែលខូចខាតនោះរួមមានស្រូវ៣៥បាវ,ទូរទស្សន៍មួយគ្រឿង,ទូរទឹកកកមួយគ្រឿង,បាស៤គ្រាប់,អំផ្លីមួយ,សាឡុងមួយឈុត,លុយខ្មែរចំនួន2,000,000រៀល,លុយដុល្លា347ដុល្លា។មូលហេតុៈ បណ្ដាលមកពីផ្ទុះសេខ្សែរភ្លើង។