ដោយ៖សាយ ហ្គន
ខេត្តស្វាយរៀងៈ លោកស្រី ទ្រី ដាណា ម្ចាស់ក្រុមហ៊ុន NNP នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយយកទៅ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រកំពុងជួបប្រទះនូវការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិតក្នុងភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
នៅក្នុឱកាសនោះលោកស្រីក៏បានលើកទឹកចិត្តនិងក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រមានជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន២៤២ គ្រួសារក្នុងមួយគ្រួសារទទួលបាន ៖ ១. អង្ករ ២០គីឡូក្រាម ២. មី ១កេសតូច ៣. ត្រីខ ១យួរ ៤. ទឹកសុទ្ធ១កេស និង ថវិកា៥ម៉ឺនរៀល។ ចំណែក សមាជិកក្រុមប្រឹក្សាឃុំ ម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕