ខេត្តកំពង់ឆ្នាំង:ភ្លៀងមួយមេធំបានធ្វើអោយច្រាំងទន្លេខាងមុខអធិការនគបាលស្រុកកំពង់លែងរងការបាក់រលុះខណះដែលសំណង់ច្រាំងទន្លេទើបតែសង់បានប្រមាណជា៧០%ប៉ុណ្ណោះ។
ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតនៅវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១ នៅចំណុចមុខអធិការដ្ឋាននគរបាលស្រុក កំពង់លែង ស្ថិតក្នុង ភូមិ កំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការណ៍ពីស្រុកកំពង់លែងបានអោយដឹងថានៅយប់កើតហេតុនេះមានភ្លៀងមួយមេធំយ៉ាងខ្លាំងនិងបន្តស្ទើពេញ ពេញ១យប់ទល់ភ្លឺបណ្តាលសំណង់បេតុងដែលទប់ដីច្រាំងទន្លេសួនច្បាបណ្តាលអោយបាក់រលុះធ្លាក់ទាំងផ្ទាំងៗធ្លាក់មកខាងក្រោមមុខអធិការដ្ឋាននគរបាលស្រុក កំពង់លែង ។
ប្រជាពលរដ្ឋដែលមើលឃើញហេតុការណ៍បានអោយដឹងថាសាងសង់ដែលរងការបាក់រលុះដីនេះបានសាសង់ចំនួន៧០% ដែលមានប្រវែង ១៥០ ម៉ែត្រ និងជើងទេ ៧ ម៉ែត្រ ហើយការសាងសង់សំណង់ទប់ច្រាំងទន្លេនេះធ្វើការសាងសងដោយ ក្រុមហ៊ុនក្នុងស្រុកមួយដែលគេស្គាល់ឈ្មោះ ប៊នឌីម៉ង់ ។
ពាក់ពន្ធ័និងករណីខាងលើនេះអភិបាលរងស្តីទីស្រុកកំពង់លែងលោក .ចេងចាន់ដូណា .បានអោយដឹងនៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី១៤កញ្ញានេះថាសំណង់ទប់ច្រាំងទន្លេនេះទើបតែបានសាងសង់ប្រមាណជា១ខែប៉ុណ្ណោះហើយការបាក់រលុះបណ្តាលអោយខូចខាតសំណង់នេះខាងក្រុមហ៊ុននៅបន្តធ្វើឡើងវិញហើយការសាងសង់ទើបធ្វើបានប្រមាណជា៧០%ប៉ុណ្ណោះ ។
ប្រជាពលរដ្ឋដែលមើលឃើញហេតុការខាងលើនេះហួសចិត្តគ្រាដែលសំណង់ទប់ច្រាំងទន្លេដែលសាងសង់ដោយក្រុមហ៊ុនក្នុងស្រុកមួយនេះសាងសង់ខ្វះបច្ចេកទេសដែលធ្វើអោយសំណង់ទើបតែសាងសង់បានប្រមាណជា៧០%ហើយធ្វើការសាងសងបានប្រមាណជា១ខែសោះរលុះបាក់អស់អញ្ចឹងចុះបើសាងសង់រួចរាលហើយប្រគល់ទទួលរួចបាក់ខូចខាតអញ្ចឹងមិនដឹងថានិយាយយ៉ាងម៉េចវិញទៅ ៕សុក្ខារិន