រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែងឈានទៅបើកដំណើរការសាលារៀនឡើងវិញក្នុងកម្រិតណាមួយសមស្រប

ដោយ៖ សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែងឈានទៅ បើកដំណើរការសាលារៀនឡើងវិញក្នុងកម្រិតណាមួយសមស្រប កិច្ចប្រជុំប្រព្រឹត្តក្រោម អធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តនាយករងរដ្ឋបាលថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ចូលរួមផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា៖ នៅចំពោះមុខនេះខេត្តកំពង់ឆ្នាំង នឹងត្រៀមដាក់ឱ្យដំណើរការសាលារៀនឡើងវិញនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ដែលការបើកឱ្យដំណើរការឡើងវិញនេះគឺទាមទាឱ្យមានការពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ចំពោះស្ថានភាពនេះ យើងត្រូវធ្វើដូចម្តេចដើម្បី ឱ្យដំណើរការសាលាឡើងវិញនេះ មានសុវត្ថិភាព ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  បានមានប្រសាសន៍បន្តថាៈអាជ្ញាធរមូលដ្ឋាន សាលារៀន និងអណាព្យបាលត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសាលាឡើងវិញដោយគិតគូរពីអនាម័យជាចំបង និង គិតអំពីវិធានការអនាម័យ៣ការពារ ៣កុំនិង ការរៀបចំប្រព័ន្ធសិក្សាតាមគោល ការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានដាក់ចុះឱ្យអនុវត្ត ក្នុងដំណាក់កាលនៃ បរិបទថ្មីនេះ ។

នៅក្នុងឱកាសនោះកិច្ចប្រជុំបានធ្វើការពិភាក្សាយ៉ាងហ្មត់ចត់ ចំពោះដោយលើកឡើងពីបញ្ហា ប្រឈមនានា នៅតាមភូមិសាស្រ្តមួយចំនួន ក្នុងការត្រៀមលក្ខណៈបើកសាលាឧឡើងវិញ ដែលស្នើឱ្យតាមសាលារៀបចំពីប្រព័ន្ធអនាម័យសុវត្ថិភាពដល់សិស្សានុសិស្ស ក្នុងពេលមក សាលារៀន ដោយឱ្យអនុវត្តនូវវិធានការ៣កុំ៣ការពារ តាមអនុសាសន៍ របស់សម្តេចប្រមុខ រាជរដ្ឋាភិបាលអោយបានជាប់ជាប្រចាំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *