ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រគល់ផ្ទះ១ខ្នងនិងគ្រឿងឧបភោគបរិភោគជូនគ្រួសារអតីតយុទ្ឋជនពលី

ដោយៈសំបូរ

កំពង់ធំ= គ្រួសារអតីតយុទ្ឋជន ពលី ឈ្មោះ សាន សុឹម អាយុ ៦៩ ឆ្នាំ មាន សមាជិក គ្រួសារ ចំនួន ៧ នាក់ ដែល ត្រូវ អគ្គីភ័យ ឆាប ឆេះ ផ្ទះ អស់ គ្មាន សល់ នៅ ភូមិ ត្រពាំង ចំបក់ ឃុំ ត្រពាំង ឬស្សី ស្រុក កំពង់ ស្វាយ ខេត្ត កំពង់ធំ កាលពី ពេល ថ្មីៗ កន្លង មកនេះ បាន ទទួល ខ្នងផ្ទះ ទី ១៩៨ អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច តេជោ ហ៊ុន សែន ប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន សែន ។

ឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោក ជំទាវ ពេជ ចន្ទមុន្នី បាន ឧបត្ថម្ភ អង្ករ ចំនួន ៥០ គឺ ឡូ ក្រាម មីម៉ាម៉ា ចំនួន ២ កេស ទឹក ត្រី ចំនួន ១ យួរ ទឹក សុទ្ធ ចំនួន ១ យួរ និង ថវិកា មួយ ចំនួន ក្នុង ពិធី ប្រគល់ ផ្ទះ ថ្មី នេះ ផងដែរ ។

ពិធី ប្រគល់ ផ្ទះ ថ្មី នេះ បាន ប្រព្រឹត្តិ ទៅ នៅ ព្រឹក ថ្ងៃ ចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ ធំ រួម ជាមួយ អជ្ញាធរដែនដី និង ប្រជាពលរដ្ឋ ដែល បាន ចូលរួម អបអរ សាទរ ផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *