ដោយៈឈិត សំបូរ
កំពង់ធំ=មហាជនរឹះគន់ថានាយខណ្ឌមួយណាក៏ដូចមួយណាដែរ!បានក្លាយជាមន្រ្ដីជើង១០អង្គុយតែ ក្នុងការិយាល័យចាំទទួលបាយការណ៍ភូតភរកុហកតែប៉ុណ្ណោះតែបើចុះទៅដល់ទីតាំង បទល្មើសវិញគឺប្រើយុទ្ធសាស្រ្ដកៀងត្រីបញ្ចូលលបនិងបង្រ្កាបបែបថតយកតែរូបភាពមកបង្ហោះអោយសារធារណះជនបានឃើញ រួចក៏ដាក់បទល្មើសឡើងវិញលើសដើម។
ពលរដ្នរឹះគន់បន្ដថា បើតែបែបៗនេះ មច្ឆាជាតិនិងរលាយផុតពូជក្នុងរដូវបិតនេសាទដោយ សារតែមន្រ្ដីជំនាញនិងសមត្ថកិច្ចមួយចំនួនគ្មានឆន្ទះ និងយកតួនាទីរបស់ខ្លួនផ្សំគំនិត គ្នាជាមួយ ក្រុមឈ្មួញដាក់បទល្មើសដោយប្រើប្រាស់ឧបករណ៍ ខុសច្បាប់ក្នុងរដូវបិទ នេសាទ.គឺរដូវត្រីពងកូនបន្ដពូជ មិនព្រមនាំគ្នាបង្រ្កាបអោយមានប្រសិទ្ធភាពនោះទេ! ការលើកឡើងនេះហាក់ដូចជាសមហេតុផលដែរ ព្រោះបច្ចុប្បន្នគេសង្កេតឃើញ ថាពូជត្រីមួយចំនួនបានបាត់សូន្យអស់បច្ចុប្បន្នបទល្មើសនេសាទកើនឡើងគួរឲ្យមានការព្រួយបារម្ភណ៍ ខណៈមឆ្ឆាជាតិកំពុងតែរលាយហិនហោចរៀងរាល់ឆ្នាំ! ជាក់ស្តែងនៅព្រឹក ថ្ងៃទី១២ខែ កញ្ញា ឆ្នាំ ២០២១ក្រុមសារព័ត៌មានបានថតទិដ្ឋភាពបទល្មើសនេសាទ ដែលកំពុងបង្ហាញខ្លួនត្រៀបត្រាពេញផ្ទៃទឹក នៅចំណុចបឹងប្រវឹក.ខាងលិចបឹងរៀលក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សុទ្ធសឹងតែជាបទល្មើសដែលប្រើប្រាស់ឧបករណ៍ ហាមឃាត់ដាច់ខាត ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទជាពិសេសក្នុងរដូវបិទ នេសាទឲ្យត្រីពងកូន។ប្រភពព័ត៌មានពីប្រជានេសាទបានទម្លាយឲ្យដឹងថាពួកគាត់ហ៊ាន នេសាទដោយបានប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ដែលគេហាមឃាត់នេះ ដោយសារតែបានទំនាក់ទំនងគ្រប់ស្ថាប័នពាក់ព័ន្ធអស់ហើយជាពិសេស ស្ថាប័នជំនាញ បើមិនដូច្នោះក៏មិនហ៊ានដាក់ដែរ។
មហាជនកំពុងតែមានចម្ងល់យ៉ាងខ្លាំងថាជារៀងរាល់ឆ្នាំបទល្មើសក្នុងរដូវបិទឬរដូវហាមឃាត់មិនមានច្រើនស្អេកស្កះដូចឆ្នាំនេះឡើយដោយគេសង្កេតឃើញថាចាប់តាំងពីមានការតែងតាំង លោកជិនស៊ីថាជានាយខណ្ទរដ្ឋបាលជលផលខេត្តកំពង់ធំមកបទល្មើសបែរកើនឡើងគួរឲ្យសម្គាល់ទៅវិញ។ បែរមកអ្នកឃ្លាំមើលសកម្មភាពបទល្មើសនេសាទវិញ បានសំណូមពរ ឲ្យស្ថាប័នពាក់ព័ន្ធមេត្តាជួយ រឹតបន្តឹងការអនុវត្តច្បាប់ លុបបំបាត់អំពើ ពុករលួយ លុបបំបាត់ បទល្មើសការនេសាទខុសច្បាប់ដើម្បីទុកឲ្យមឆ្ឆាជាតិមានឪកាសបានពងកូនបន្ដពូជក្នុងរដូវបិទនេះផង។