ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារដឹកនាំមន្ត្រីក្រោមឱវាទចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យ បង្អែក១៦មករាខេត្តព្រះវិហារ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហា ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រះ វិហារ បានដឹកនាំមន្ដ្រីរាជការក្នុងមន្ទីរ ចូលរួមក្នុងការងារមនុស្សធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនជនរង គ្រោះ និងអ្នកជំងឺនៅមន្ទីរ ពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ។

លោកជំទាវ ហែម សុគុណពិសី បានសម្តែងការរីករាយ ព្រមទាំងធ្វើការសហការប្រកបដោយភាពវិជ្ជមានក្នុងការបរិច្ចាគឈាមប្រកបដោយសប្បុរសធម៌ សម្រាប់ទ្រទ្រង់តម្រូវការកង្វះឈាម នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ក្នុងការជួយដល់អ្នកជំងឺដែលត្រូវការឈាម។

លោកវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យបង្អែក ១៦មករា បានមានប្រសាសន៍ថា ការបរិច្ចាគឈាម មានគុណតម្លៃប្រកបដោយការស្ម័គ្រចិត្ត និងសប្បុរសធម៌។ លោកបានបន្ថែមថា ការបរិច្ចាគឈាម ពុំមានប៉ះពាល់ដល់សុខភាពឡើយ ហើយឈាមដែលបានបូមមកនេះ ក៏ពុំបានធ្វើឱ្យមាន ការបាត់បង់ឈាមពីរាងកាយនោះឡើយ ហើយថែមទាំងធ្វើឱ្យរាងកាយយើងភាពរឹងមាំ ថែមទៀតផង។

លោកបន្តថា ការផ្ដល់ឈាមបានលុះត្រាតែអ្នកផ្ដល់ឈាមមានអាយុចាប់ពី ១៨ឆ្នាំរហូត ដល់៦០ឆ្នាំ និងមានទម្ងន់ចាប់ពី៤៥គីឡូឡើងទៅ អ្នកផ្ដល់ឈាមគឺត្រូវមានសុខភាពល្អប្រសើរ។ កន្លងមកមន្ដ្រីនៃមន្ទីរព័ត៌មានខេត្តបានបរិច្ចាគឈាម ជូនដល់មន្ទីរសុខាភិបាលខេត្ត ចំនួន ៤ លើកមកហើយ ដើម្បីត្រៀមបម្រុងសម្រាប់សង្គ្រោះអ្នកជំងឺដែលមានតម្រូវការឈាម។

បើតាមការឱ្យដឹងពីលោកជំទាវ ហែម សុគុណពិសី មន្ទីរព័ត៌ មានខេត្តព្រះវិហារ នឹងបន្តធ្វើ ការបរិច្ចាគឈាមនៅពេលក្រោយៗទៀត នៅពេលមន្ទីរសុខាភិបាលមានតម្រូវការឈាមបន្តទៀត។ អ្នកចូលរួមក្នុងការបរិច្ចាគឈាម នៅពេលនេះសរុប១៤នាក់ ក្នុងនោះមានស្រី៦នាក់ ប៉ុន្តែអ្នកដែលមានសុខភាពល្អ សមស្របអាចផ្តល់ឈាមបានមានចំនួន ៧នាក់ ក្នុងនោះមានស្រី៣នាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *