លោក ឧកញ៉ា ដា រិ ទ្ធី ឧបត្ថម្ភ ថវិកា ២០០០ ដុល្លារ ដល់ ស្នងការដ្ឋាន នគរបាល ខេត្ត ពោធពោធិ៍សាដើម្បីសាងសង់ អគារ ស្នាក់ នៅ សម្រាប់ កម្លាំង អន្តរាគមន៍

ខេត្ត ពោធិ៍សាត់  ៖  នៅថ្ងៃ ទី ១៣  ខែកញ្ញា  ឆ្នាំ ២០២១  លោក  សួន  សោភ័ណ  តំណាង លោក ឧកញ៉ា  ដា  រិ ទ្ធី  បាន នាំ យក ថវិកា ចំនួន  ២០០០  ដុល្លា សហរដ្ឋអាមេរិក  ជូន ស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់  ដើម្បី ជួយ ឧបត្ថម្ភ ក្នុង ការ សាងសង់ អគារ ស្នាក់ នៅ  សម្រាប់ កងកម្លាំង អន្តរាគមន៍  ក្នុង ការ ប្រចាំការ  រង់ចាំ ទទួល នឹង អនុវត្ត នូវ បទបញ្ជា របស់ ថ្នាក់ដឹកនាំ  ធានា បាន កម្លាំង ចេញ ប្រតិបត្តិការ  បេសកកម្ម  និង ទ្រោល សភាពការណ៍  ជួយ អន្តរាគមន៍  ដោះស្រាយ បញ្ហា គ្រោះ មហន្តរាយ បាន ទាន់ ពេលវេលា  ដែល នេះ ក៏ ដើម្បី រក្សា  និង បង្កើន កិត្យានុភាព នៃ ស្នងការដ្ឋាន នគរបាល ខេត្ត  ក៏ ដូច ជា លើកកម្ពស់ កិត្តិយស ស្នងការ នគរបាល ខេត្ត ពោធិ៍សាត់ ។

មាន ប្រសាសន៍ ក្នុង ឱកាស នោះ  ស្នងការនគបាលខេត្តពោធិ៍សាត់លោកឧត្តមសេនីយ៍ទោ  ស  ថេ ង   បាន សម្តែង នូវ សេចក្តី  អំណរ អរគុណ  ចំពោះ លោក  សួន  សោភ័ណ  ជា ពិសេស លោក ឧកញ៉ា  ដា  រិ ទ្ធី  ដែល បាន ជួយ ឧបត្ថម្ភ  ជា ថវិកា  ជា សម្ភារៈ  មក ដល់ ស្នងការដ្ឋាន នគរបាល ខេត្ត ពោធិ៍សាត់ ។

ស្នងការនគបាលខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ទោ  ស  ថេ ង  ក៏ បាន ផ្តាំផ្ញើ នូវ ការ សួរសុខទុក្ខ  ព្រមទាំង ជូនពរ ដល់ លោក ឧកញ៉ា  ដា  រិ ទ្ធី  និង លោក  សួន  សោភ័ណ  ប្រកបការងារ ដោយ ជោគជ័យ គ្រប់ ភារកិច្ច  ៕ដោយ៖ សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *