ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារ៖ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង កាលពីរសៀលថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១.០០នាទី កន្លងទៅនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ បានចុះបង្រ្កាបមុខសញ្ញារក្សាទុកនិងជួញដូរដោយ ខុសច្បាប់ នូវសារធាតុញៀន និងឃាត់ខ្លួន ជនសង្ស័យបានចំនួន៤នាក់ ប្រព្រឹត្តនៅចំណុចផ្ទះ មួយកន្លែងស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ក្នុងប្រតិបត្តការបង្ក្រាបនោះដែរសមត្ថកិច្ចក៏បានឆែកឆេរកឃើញនូវគ្រឿងញៀនប្រភេទថ្នាំ(មេតំហ្វេតាមីន)មួយចំនួន និងស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនមនុស្សចំនួន៤នាក់ យកមកការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននរគបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕