ខេត្តកំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក អម សភា អភិបាលរងខេត្ត តំណាងអោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ខេត្តកំពង់ឆ្នាំង បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ប្រេីប្រាស់ ក្នុងការចូលរួមសកម្មភាព ប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត ។
អំណោយដែលទទួលបានពីសប្បុរស់ជនលោក ដាដា និងលោកស្រី មុីមុី មានអង្ករចំនួន ១តោន. ម៉ាស់៦០ប្រអប់. ទឹកបរិសុទ្ធវីតាល់ ៥កេស .និងអាល់កុល៤៨ដបផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដែលលោក ដាដា និង លោកស្រីម៉ីម៉ី ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួនយ៉ាងច្រើនដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់រដ្ឋបាលខេត្តនាំយកទៅចំគោលដៅក្នុងសកម្មភាពការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា ក៏ បានជូនពរអោយលោក ដាដា និង លោកស្រី ម៉ីម៉ី ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អនិងទទួលបានជ័យជម្នះគ្រប់ភារកិច្វ៕ដោយ៖សុក្ខារិន