បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណះបើកបរម៉ូតូក្នុងល្បឿនលឿនហើយជ្រុលចង្កូតទៅបុកបង្កាន់ស្ពាន

ខេត្តពោធិ៍សាត់ ៖បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងឧបទវគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពាន ករណីនេះកើតឡើងនៅ នៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១២កញ្ញា២០២១ចំណុចលើស្ពានក្រសារ (ត្រង់ចំណុចផ្លូវ កោង )  ក្រាលកៅស៊ូ ស្ថិតនៅភូមិ ចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់  ។

អធិការរងនគបាលស្រុកក្រគលោកវរះសេនីយ៍ទោ. ស៊ុយម៉ៅ  បានឲ្យដឹងនៅថ្ងៃទី១៣កញ្ញា២០២១នេះថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនធ្វើដំណើរក្នុងទិសដៅពី ត្បូង ទៅ ជើង មកដល់ចំណុចផ្លូវកោង ស្ពានក្រសារ អ្នកបើកបរគ្រប់គ្រងស្ថានភាពម៉ូតូលែងបាន ក៏បានរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពាន រួចធ្លាក់ចូលទៅក្នុងទឹក ដោយឃើញហេតុការណ៍ដូចនេះប្រជាពលរដ្ឋបាននាំគ្នាចុះទៅជួយលើកជនរងគ្រោះចេញពីទឹក តែជាអកុសលជនរងគ្រោះបានស្លាប់ បាត់ទៅហើយ ។

អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ លោកវរះសេនីយ៍ទោ ស៊ុយម៉ៅ.បានបញ្ជាក់ឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានធ្វើអោយមនុស្សស្លាប់ម្នាក់មានឈ្មោះ ទាំ វណ្ណសូត្រ អាយុ  ២៧ឆ្នាំ  ភេទប្រុស  ជនជាតិ  ខ្មែរ ឥស្លាម រស់នៅ ភូមិ  ចុងខ្លុង ឃុំ អូរសណ្តាន់ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់  បានស្លាប់នៅនឹងកន្លែងកើតហេតុ និងខូចខាតម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ ផ្លាក លេខ  ពោធិ៍សាត់ 1. K 5794ដោយសារការបើកបរក្នុងល្បឿនលឿន ។

លោកអធិការរងបានបន្តថា បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ដោយ៖សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *