ព្រះវិហារៈ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភក្រ្តា មេបញ្ជាការតំណាងថ្នាក់ដឹកនាំ ព្រមទាំង នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារ ចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារទាំងអស់ សូមគោរពសំដែងនូវសេចក្តីសោមនស្សរំភើប រីករាយយ៉ាងក្រៃលែង ដែលសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានទទួល “មេដាយមាសសន្តិភាពពិភាពលោក” ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ី ប៉ាស៊ីហ្វឺក” ដែលសម្តេចតេជោ គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេ ដឹកនាំគំរូយ៉ាងអស្ចារ្យ ១រូបក្នុងទ្វីបអាស៊ី៕( SPS)