លោកយាយ ស៊ីម ស៊ិនអាយុ៦៩ឆ្នាំ ចាស់ជរាគ្មានទីពឹងមានទីលំនៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរបានទទួលអំណោយពីឯកឧុត្តមឧុកញ្ញ៉ាទៀថៃលោកជំទាវបណ្ឌិត.វណ្ណលុយ.តាមរយះអនុប្រធានមន្ទីសង្គមកិច្ចនិងអតីតយុទ្ធជន

ខេត្តកំពង់ឆ្នាំងៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោល ឈាង ចន្ធី អនុប្រធានមន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំងនិងលោកតាំង ប៊ុនទត មេឃុំជ្រៃបាក់ បានចុះសាកសួរសុខទុក្ខ និង នាំយកទេយ្យទាន របស់ឯកឧត្តមឧកញ៉ា ទៀង ថៃ និង លោក ជំទាវ បណ្ឌិត វណ្ណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងជានាយិកាក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចជូនដល់លោកយាយចាស់ជរាគ្មានទីពឹងដែលបច្ចុប្បន្នរស់នៅលើដីរបស់ក្មួយ ឈ្មោះស៊ិម ស៊ិនអាយុ៦៩ឆ្នាំ មានទីលំនៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

 

អនុប្រធានមន្ទីសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង លោក ឈាង ចន្ធី និង និងលោកមេឃុំ. តាំង ប៊ុនទត . បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមឧកញ៉ា.ទៀង ថៃ .និង លោកជំទាវ .វណ្ណ្ណ លុយ .ដែលកន្លងមកឯកឧត្តមឧកញ៉ា និង លោកជំទាវ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកនៅខេត្តកំពង់ឆ្នាំងជាពិសេសជនចាស់ជរាដែលគ្មានទីពឹង ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយនោះឡើយ។

 

ក្នុងឱកាសនោះផងដែរអនុប្រធានមន្ទីសង្គមកិច្ច លោក ឈាង ចន្ធី និង លោកមេឃុំ.តាំង ប៊ុនទត

ក៏បានផ្តាំផ្ញើទៅដល់លោកយាយស៊ឹម ស៊ិន ត្រូវគិតគូពីសុខភាពអោយបានល្អនិងសូមចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តអោយបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺ៣ការពារ និង៣កុំ អោយបានជាប់ជាប្រចាំ។

 

លោកយាយស៊ឹម ស៊ិន បានថ្លែងអំណរគុណដល់ ឯកឧត្តមឧកញ៉ា ទៀង ថៃ លោកជំទាវ បណ្ឌិត វណ្ណ លុយ ,លោកឈាង ចន្ធី និង លោកតាំង ប៊ុនទត ដែលបានគិតគូរពីសុខទុក្ខរបស់គាត់កំពុងខ្វះ។លោកយាយបានជូនពរឯកឧត្តមឧកញ៉ា ទៀង ថៃ លោកជំទាវ បណ្ឌិត វណ្ណ លុយ ,លោកឈាង ចន្ធី និង លោកតាំង ប៊ុនទត សូមមានសុខភាពល្អនិងទទួលបានជ័យជនះគ្រប់ភារកិច្ច។ក្នុងឱកាសនោះលោក.ឈាង ចន្ធីបាននាំអំណោយរបស់ ឯកឧត្តមឧកញ៉ា ទៀង ថៃ លោកជំទាវ បណ្ឌិត វណ្ណ លុយ.ឧបត្ថម្ភដល់លោកយាយស៊ឹម ស៊ិន មានៈថវិកា១៥ម៉ឺនរៀល.អង្ករ២០គីឡូក្រាម.ទឹកត្រី១យួរ.ទឹកស៊ីអ៉ីវ១យួរ.ត្រីខ១

យួរ.និងទឹកផ្លែឈើ១កេស។ក្នុងនោះលោក.តាំង ប៊ុនទត.បានឧបត្ថមដល់លោកយាយមានៈអង្ករ២៥គីឡូក្រាម.ឆ្នាំងបាយមួយឆ្នាំងសម្លមួយ.កំសៀវទឹកមួយ.ធុងទឹកកក ១មី ១០ កញ្ចប់,ចានបាយ .ចានសម្ល .និងកែវទឹក.ខ្នើយ មុង និងសុជីនិងខ្ទឹមសផងដែរ៕ សុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *