លោកយាយអាយុ១០០ឆ្នាំឡើងទៅស្មាគ្រចិត្តចាក់វ៉ាក់សាំងកូវិដ១៩នៅខេត្តពោធិសាត់ចំនួន៥នាក់បានទទួលអំណោយរបស់សម្តេចតេហ៊ុនសែន

ខេត្តពោធិសាត់:នៅថ្ងៃទី 11 កញ្ញា 2021 រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត19 គ្រប់ខណ្ឌទូទាំងប្រទេសបាននាំយកអំណោយ របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់លោកយាយអាយុ 100 ឆ្នាំឡើងចំនួន 5 នាក់បន្ថែមទៀតនៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងប្រឆាំងជម្ងឺកូវីត19  ។

បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាជូនពួកគាត់ព្រមទាំងបានជម្រាបសាកសួរសុខទុក្ខពីស្ថានភាពសុខភាពក្រោយពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 រួចមកនឹងមានមូលហេតុអ្វីដែលជំរុញឲ្យគាត់ទៅទទួលយកនូវការចាក់វ៉ាក់សាំងកូវីដ19 ។

លោកយាយអាយុ 100 ឆ្នាំឡើងដែលបានទទួលអំណោយសម្ដេចតេជោហ៊ុនសែនរួមមាន ១.ឈ្មោះ ម៉ូវស៉ីមអាយុ១០៧ឆ្នាំរស់នៅភូមិត្រពាំងស្មាច់ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់  ២.ឈ្មោះ អ៊ុយយាន់ អាយុ១០០ឆ្នាំរស់នៅភូមិត្រពាំងស្វាយឃុំក្បាលត្រាចស្រុកក្រគរ  ៣.ឈ្មោះ ឯកសាន អាយុ១០២ឆ្នាំរស់នៅភូមិច្រលងឃុំអន្លង់ត្នោតស្រុកក្រគរ   .៤.ឈ្មោះ.ស៉ឹមវ៉ាន់.អាយុ១០០ឆ្នាំរស់នៅក្នុងភូមិអូរអាចម៍កុក ឃុំអូសណ្ដាន់ ស្រុកក្រគរ  . ៥  ឈ្មោះ ណមសូត្រអាយុ១០០ឆ្នាំរស់នៅភូមិពរបងឃុំកំពង់ពោធិ៍ស្រុកក្រគរ ។

ក្រោយទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ពួកគាត់បានបង្ហាញនូវការយល់ឃើញថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់បើទោះបីពួកគាត់មានភាពចាស់ជរាក៏ពិតមែនប៉ុន្តែវ៉ាក់សាំងអាចការពារពួកគាត់កុំអោយឆ្លងរីករាលដាលជំងឺកូវីដ19 បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយក៏មិនបណ្ដាលឱ្យគាត់ឈឺខ្ញុំឆ្ងល់នោះឡើយ ។

ឃ្លាតក្រោយឱកាសនោះផងដែរលោកយាយទាំង 5 នាក់ដែលបានចាក់វ៉ាក់សាំងការពារជំងឺឆ្លងគ្រប់ដប់ប្រាំបួនរួចរាល់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់កំណើតជូននោះគាត់នៅក្នុងឱកាសនោះផងដែរ ៕សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *