ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរឯកឧត្តម សាន់ យូអភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ទីរជំនាញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ ៣៩និង៤០ ក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។
អភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្តម .ស៊ុន សុវណ្ណារិទ្ធិ.បានអោយដឹងនៅថ្ងៃទី១២កញ្ញា២០២១នេះថាក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះស្ថានភាពទឹកនៅក្នុងក្នុងអាងទឹកអន្លង់ជ្រៃនៅប៉ែកខាងលើ ក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ មានការកើនឡើង ដែលតម្រូវឲ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ពន្ធ័សម្រេចបើកទ្វារទឹកបង្ហូរចុះមកតាមស្ទឹងក្រាំងពន្លៃ ហើយរួមផ្សំនឹងបរិមាណទឹកភ្លៀងយ៉ាងគំហុក ជាហេតុធ្វើឲ្យទឹកបានហូរកាត់ផ្លូវជាតិលេខ៥ ដោយអន្លើផងដែរ ។
ឆ្លើយតបនឹងសភាពការណ៍បែបនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ.បានបញ្ជាក់ថាស្ថានភាពជំនន់ទឹកភ្លៀងមានការថយចុះហើយក្នុងថ្ងៃនេះតែលោកបានចាត់តាំងក្រុមការងារខេត្ត.ស្រុក .សហការជាមួយក្រុមហ៊ុនជប៉ុនដែលសាងសង់ផ្លូវជាតិលេខ៥ បន្តចាក់ដីកិនបង្ហាប់លើកបន្ថែមតួផ្លូវឲ្យបានខ្ពស់ និងបង្វែទិសផ្លូវរថយន្តទៅកន្លែងផ្សេងបណ្តោះអាសន្ន៍ដើម្បីអោយក្រុមហ៊ុនជប៉ុនធ្វើផ្លូវជាតិលេខ៥.ជីកកកាយមុខទឹកបន្ថែម និងធ្វើការងាបន្ត និងចាត់ឲ្យសមត្ថកិច្ចប្រចាំការរៀបចំសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍១ថ្ងៃនេះទៀត និងបង្ការ កុំឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយជាពិសេសប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាពផងដែរ៕ដោយ៖សុក្ខារិន