កំពង់ធំះ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានទទួលបន្ទុកសុខភាពសត្វនិងផលិតកម្មសត្វការិយាល័យផលិតកម្មនិងបសុព្យបាលខេត្តកំពង់ធំ បានបើកយុទ្ធនាការចាក់វវ៉ាក់ការពារជំងឺដំពកស្បែកលើសត្វគោករបីចំនួន ២០២ក្បាលនៅក្នុងភូមិគូរ-ឃុំចុងដូង.ស្រុកបារាយណ៍ ដើម្បីបង្ការនិងទប់ស្កាត់នៅជំងឺឆ្លងថ្មី ជំងឺដំពកស្បែក SLD ដែលកំពុងផ្ទុះនិងរីករាលដាលនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ឯកឧត្តម.តាន់.ផាន់ណារ៉ា.ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកដ្ឋានសុខភាពសត្វបានលើកឡើងថា ជំងឺដំពកស្បែកលើសត្វគោនេះ គឺជាមេរោគថ្មីមួយដែលកំពុងឆ្លងចូលមកលើសត្វនៅក្នុងប្រទេសកម្ពុជា ហើយបាននិងកំពុងឆ្លងចូលមកដល់ក្នុងខេត្តមួយចំនួជំងឺដំពកស្បែកនេះ គឺមានភាគរយតិចណាស់ដែលអាចសម្លាប់សត្វគោបាន ដោយសារតែការព្យាបាលនិង ការប្រើប្រាស់ថ្នាំរបស់ម្ចាស់គោ មិនត្រូវតាមគោលការណ៍បច្ចេកទេសក្នុងការព្យាបាលជំងឺដំពកស្បែកនេះ ហើយនៅព្រឹកនេះគឺមន្ត្រីជំនាញបសុពេទ្យខេត្ត និងចុះមកបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដំពកស្បែកដល់សត្វគោនិងក្របីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំនេះមុនគេ រួចនិងបន្តទៅចាក់វ៉ាក់សាំងជូនដល់សត្វគោរបស់បងប្អូនប្រពលរដ្ឋនៅតាមបណ្តាខេត្តជាបន្តទៀត ។
លោក ចាន់បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានឲដឹងថា ជំងឺដំពកស្បែកនេះ បានកើតមានទៅលើសត្វគោនៅក្នុងខេត្តកំពង់ធំយើង មានចំនួនជាង ២០០ក្បាលហើយ ដែលកំពុងមាននៅក្នុងខេត្តកំពង់ធំ ក្នុងនោះមន្ត្រីជំនាញយើងក៏បានព្យាបាលជាសះស្បើយបានមួយចំនួនដែរ។
លោក ប្រធានការិយាល៍យបាន បន្តថា ជំងឺនេះគឺមានការចម្លងលឿនពីសត្វទៅសត្វ ដូច្នេះមិនអាចយកគោឈឺមកនៅក្បែរនិងគោជានោះទេ វាងាយនឹងឆ្លង មួយវិញទៀតជំងឺដំពកស្បែកនេះ វាមានភ្នាក់ងារចម្លងគឺសត្វអាបោន ដែលមកខាំឬទិចលើសត្វគោ បង្ករជាមេរោគដុំពកស្បែកនេះតែម្តង ដូច្នេះដើម្បីបង្ការនិងទប់ស្កាត់ ព្យាបាលសត្វគោដែលកំពុងឈឺ ម្ចាស់គោ ត្រូវតែលាងសម្អាតអនាម័យទៅលើគោឲបានល្អជារាងរាល់ថ្ងៃ ដាក់គោដេកក្នុងម៉ុង និងចិញ្ចឹមគោនៅក្នុងក្រោលជៀសវាងការដើរពាសវាលពាសកាលទៅក្បែរនិងគោឈឺ ។
ពាក់ព័ន្ធជាមួយនិងបញ្ហាជំងឺដំពកស្បែកនេះ មន្ត្រីជំនាញមិនបានអំពាវនាវអោយប្រជាពលរដ្ឋយកសត្វមកចាត់ថ្នាំវ៉ាក់សាំងអោយបានគ្រប់ៗគ្នា.ព្រោះថាពេលនេះមន្ត្រីជំនាញមិនតម្រូវអោយបង់ប្រាក់ឡើយ៕