កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បានសម្រេចបើក ឲ្យ សិស្សានុសិស្ស ចាប់ពី អនុវិទ្យាល័យ និង សាលា ពុទ្ធិកៈ ចូល សិក្សា នៅ ថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ដោយឡែក ថ្នាក់បឋម ត្រូវ បេីក ឲ្យ ចូលសិក្សា នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ខាងមុខ នេះ ផង ដែរ ។ ការ សម្រេច យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ ពិនិត្យ និង វាយតម្លៃ អំពី ការបើក គ្រឹះស្ថាន អប់រំ សាធារណៈ និង ឯកជន ឡើងវិញ ក្នុងភូមិ សាស្ត្រ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា « រដ្ឋបាលខេត្ត កំពង់ចាម នឹង បើក ឲ្យ សិស្ស ចូលរៀន ចែកជា ពីរ តំណាក់កាល ដោយ តំណាក់កាល * ទី ១ ៖ ឲ្យ សិស្ស ចាប់ពី ថ្នាក់ អនុវិទ្យាល័យ ឡើងទៅ និង សាលា ពុទ្ធិក : ចូលរៀន នៅ ថ្ងៃទី២០ ខែកញ្ញា និង តំណាក់កាល * ទី ២ ៖ ឲ្យ សិស្ស ថ្នាក់បឋមសិក្សា ចូលរៀន នៅ ថ្ងៃទី ១១ ខែតុលា ដែល ការសម្រេច ឲ្យ សិស្ស ចាប់ពី អនុវិទ្យាល័យ ចូលរៀន មុននេះ ដោយសារ ពួកគាត់ បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ ១៩ រួចហើយ ម្យ៉ាងទៀត ពួកគាត់ ស្ថិតនៅក្នុង វ័យ មួយ ដែល ទទួលបាន ការអប់រំ ច្រើន អំពី វិធានការ ការពារ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ ១៩ » ។
ឯកឧត្តមអភិបាលខេត្ត បាន ថ្លែង បន្ត ថា ចំពោះ សិស្ស ថ្នាក់បឋមសិក្សា រដ្ឋបាលខេត្ត និង រៀបចំ បើក ឲ្យ ពួកគាត់ ចូលរៀន វិញ នៅ តំណាក់កាល ទី ២ ដោយ ទុក ឱកាស ឲ្យ លោកគ្រូ អ្នកគ្រូ មន្ទីរអប់រំ ក៏ដូចជា អាជ្ញាធរ ដែនដី បានរៀបចំ យុទ្ធសាស្ត្រ ដើម្បី គ្រប់គ្រង ពួកគាត់ ឲ្យ បានល្អ ប្រសើរ ជាមុនសិន ដោយហេតុថា សិស្ស ថ្នាក់ បឋម គឺ នៅ តូចៗ ដែល ពិបាក គ្រប់គ្រង ។
ឯកឧត្តម អភិបាលខេត្ត បាន សង្កត់ ធ្ងន់ ថា ចំពោះ ស្រុក ដែលមាន ហានិភ័យ ខ្ពស់ នៃ ការឆ្លង ជំងឺ កូ វីដ ១៩ ការបើក ឲ្យ សិស្ស ចូលរៀន គឺ ត្រូវ មើល ទៅតាម ស្ថានភាព នោះដែរ ពោលគឺប្រសិនបើ មូលដ្ឋាន នោះ មាន ការឆ្លង ច្រើន ក៏មិន ត្រូវ អនុញ្ញាត ឲ្យ បើក សាលា នោះឡើយ ៕