កំពង់ចាម : ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន និងជាប្រធានក្រុមការងា រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន នាព្រឹក ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រគល់រ ថយនុ្ត សង្គ្រោះ បន្ទាន់ ១គ្រឿង សម្ភារ បរិក្ខាពេទ្យ និងថវិការ ៨លានរៀន ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន ថ្លែង ថា រយះពេលកន្លងមក ការលះបង់ របស់ក្រុមគ្រូពេទ្យ លើការព្យាបាលអ្នកជំងឺទូទៅ និងការចាក់វ៉ាក់សាំង ពិតជាដើរតួនាទីយ៉ាងសំខាន់ ដើម្បីការពារសុខុមាភាព សាធារណះ ជូនដល់ បងប្អូនប្រជាពលរដ្ឋ និងបាន ជួយសង្គ្រោះ អាយុជីវិតមនុស្ស បានយ៉ាងច្រើន ។
ជាមួយ គ្នា នោះ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការកោតសរសើ រ និងលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យ ដែលកំពុងបម្រើការ នៅតាមមន្ទីរពេទ្យបង្អែក និងនៅតាមមណ្ឌលសុខភាព ត្រូវ បង្កើន ការយកចិត្តទុកដាក់ លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយរថយន្ត ដែលទើបទទួលបាន ថ្មីនេះ ត្រូវជួយ ថែរក្សា ឲ្យ បានល្អ ដើម្បីធានាដល់ការប្រើប្រាស់ បានយូរ អង្វែង ។
គួរ បញ្ជាក់ ថា អំណោយដែល ឯកឧត្តម ខៀវ កាញ្ញារិទ្ធ បានផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន រួមមាន រថយន្តសង្គ្រោះបន្ទាន់ ចំនួន ១ គ្រឿង , ថវិកា ចំនួន ៨លានរៀល , សំលៀកបំពាក់ពេទ្យ ការពារកូវិដ-១៩ ចំនួន ៦០០សម្រាប់ , ម៉ាស់ ២០០០០ , ថ្នាំវិតាមីន ២០កំប៉ុង , សេរ៉ូម ចំនួន ១០០កំប្លោក , សៀវភៅសរសេរ ៩០ក្បាល ប្រែងម៉ាសូត ៥០០លីត្រ បុគ្គលិកពេទ្យ ចំនួន ៣២នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥ ម៉ឺនរៀល និងថវិកា ចំនួន ១,២១៥,០០០ រៀល សម្រាប់ទិញគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋ ដែលជាប់ធ្វើចតាឡីស័ក នៅឃុំល្វេ ១គ្រួសារ និង ឃុំព្រែកតានង់ ចំនួន ៨គ្រួសារ ផងដែរ ៕