ខេត្តកំពង់ឆ្នាំង:ភ្លៀងនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃធ្វើអោយស្ថានភាពទឹកមានការកើនឡើងនៅផ្នែកខាងលើគ្រាដែលមន្ទីធន់ធានទឹកនិងឧុតុនិយមខេត្តកំពង់ឆ្នាំងប្រញ្ញាប់ធ្វើការជូនដំណឹងបន្ទាន់ដល់អាជ្ញាធស្រុកសាមគ្គីមានជ័យ.ឃុំ.ភូមិ .ស្តីបើកទ្វារទឹកទាំង៣នៅអាងទឹកអន្លង់ជ្រៃ ត្រូវបានបង្ហូរចុះមកផ្នែកខាងក្រោមមកតាមដងស្ទឹងក្រាំងពន្លៃ និងឃុំមួយចំនួនជាប់ដងស្ទឹងផ្នែកខាងក្រោមត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដែលអាចនិងជន់លិចផ្នែកខាងក្រោមៗ ។
ប្រធានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំលោក .ដោកប៊ុនថុន.បានអោយដឹងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះថាអាងទឹកទំនប់អន្លង់ជ្រៃ បានឡើងដល់កម្រិតកំពស់៣ម៉ែត្រ ដល់កម្រិតទ្វារទឹក ដែលត្រូវបានបើកទ្វារទាំងអស់ បង្ហូរទឹកទៅតាមដងស្ទឹងក្រាំងពន្លៃធ្លាក់មកផ្នែកខាងក្រោមៗ ។
មន្ទីធន់ធានទឹកនិងឧុតុនិយមបានជូនដំណឹងដល់រដ្ឋបាលស្រុកសាមគ្គឺមានជ័យឃុំ.ភូមិដែលជាប់ដងស្ទឹងត្រូវបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ដើម្បីត្រៀមបង្ការក្នុងការទប់ស្កាត់ និងផ្សព្វផ្សាយពត៌មាននេះជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង។
ប្រធានមន្ទីធន់ធានទឹកនិងឧុតុនិយមបានបញ្ជាក់អផយដឹងថាការបើកទ្វាទឹកទាំង៣របស់អាងស្តុបទឹកអន្លុងជ្រៃនេះគឺដើម្បីបញ្ជៀសទឹកដែលមានការកើនឡើងដោយសារទឹកភ្លៀងដែលបន្តភ្លាក់មករាល់ថ្ងៃធ្វើអោយទឹកកើនឡើង ។
ប្រធានមន្ទីធនធានទឹកបានអោយដឹងបន្ថែមទៀតថាស្ថានភាពទឹកនៅក្នុងអាងស្តុកទឹកអន្លុងជ្រៃមិនទាន់ដល់កំរិតដែលត្រូវប្រកាស់អោយប្រុងប្រយត្ន័នៅឡើយទេ ។
ដោយឡែកស្ថានភាពទឹកទន្លេនៅស្ថានីយ៍ជលសាស្ត្រមាត់ទន្លេផ្សារក្រោមថ្ងៃនេះមានកម្ពស់៥.៦៩ម៉ែត្របើធៀបនិងឆ្នាំ២០២០ទឹកមានកម្ពស់៥.១០ម៉ែត្រដផយកម្រិតទឹកភ្លៀងបាន៨ស្រុកនិងមានកម្រិត១.២-៤៨ម.ម.៤៨ម.មនៅក្នុងស្រុករលាប្អៀរ ៕